ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កំសត់កូនពុក បើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេចដល់កូនដែរ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសាររំលឹកខួបលើកទី ៤៦ឆ្នាំ នៃការស្លាប់របស់កូនប្រុសសម្តេច ឈ្មោះ «ហ៊ុន កំសត់» ដែលបានស្លាប់កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ១៩៧៦។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកានេះថា «កំសត់កូនពុក បើទោះបីជាពុករវល់ការងារប្រទេសជាតិយ៉ាងណាក៏ដោយ ក៏ពុកមិនភ្លេចដល់កូនដែរ។ ថ្ងៃនេះជាខួបលើកទី ៤៦ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន (១០ វិច្ចិកា ១៩៧៦. ១០ វិច្ចិកា ២០២២)។ រយៈពេល ៤៦ឆ្នាំជារយៈពេលដ៏វែងតែពុក និងម៉ែមិនដែលភ្លេចនូវរឿងឈឺចាប់ ដែលបានកើតឡើងសម្រាប់រូបកូនព្រមទាំងពុក និងម៉ែនាពេលនោះដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ទឹកភ្នែករាប់លានដំណក់របស់ពុក ដែលហូរធ្លាក់មកវាតែងតែដាស់តឿន ពុក ឲ្យបន្តការខិតខំលុបបំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា។ សូមកុំឲ្យមានរឿងអកុសលរបៀបនេះ កើតឡើងចំពោះប្រជាជនកម្ពុជាសារជាថ្មីម្តងទៀត»៕

-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


