ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អាស៊ានត្រូវសហការគ្នា ដើម្បីបន្តជាតំបន់មានភាពទាក់ទាញ សម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកឡើងថា សមាជិកអាស៊ានទាំងអស់ ត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកានេះថា។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចពិតជារីករាយ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ ២០២២ ក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ព្រឹត្តិការណ៍នៅថ្ងៃនេះ ទទួលបានការចាប់អារម្មណ៍ និងមានចូលរួមពីបុគ្គលសំខាន់ៗ ដែលនឹងផ្ដល់នូវអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាពការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ដើម្បីដោះស្រាយនូវបញ្ហាដែលអាស៊ាន កំពុងតែជួបប្រទះ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ប្រធានបទដែលត្រូវបានជ្រើសរើស សម្រាប់កិច្ចប្រជុំកំពូលនេះ មានលក្ខណៈស្របទៅនឹងមូលបទរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងគោលបំណងពន្លឿន និងសម្របសម្រួលនូវកិច្ចខិតខំប្រឹងប្រែងជារួមរបស់អាស៊ាន ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅនូវរបៀបវារៈសមាហរណកម្មសេដ្ឋកិច្ច និងការកសាងឡើងវិញប្រកបដោយបរិយាប័ន្ន, ភាពប្រកួតប្រជែង, ភាពធន់រឹងមាំ, និងសមធម៌ ក្រោយវិបត្តិកូវីដ-១៩។
ប្រធានអាស៊ានឆ្នាំ ២០២២ បានបន្ថែមថា «ជាការពិត, យើងទាំងអស់គ្នា ត្រូវសហការគ្នា ដើម្បីធានាថា អាស៊ាននៅតែជាតំបន់ដែលមានភាពទាក់ទាញ និងរស់រវើក សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ»។
ជាមួយគ្នានេះ ជិត ៣ឆ្នាំមកនេះ អាស៊ាន បាននិងកំពុងខិតខំរួមគ្នាឥតស្រាកស្រាន្ដ ក្នុងការដាក់ចេញនូវវិធានគោលនយោបាយ និងគំនិតផ្ដួចផ្ដើមនានា ដើម្បីដោះស្រាយនូវវិបត្តិកូវីដ-១៩, កាត់បន្ថយផលប៉ះពាល់មកលើសង្គម-សេដ្ឋកិច្ច, និងជាពិសេស បានដាក់ចេញនូវ «ក្របខណ្ឌស្ដារសេដ្ឋកិច្ចឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន» (ACRF) សំដៅជំរុញការអភិវឌ្ឍវិស័យឌីជីថលក្នុងអាស៊ាន និងការបន្តធ្វើឲ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ព្រមជាមួយនឹងកិច្ចសម្រួលពាណិជ្ជកម្មនានា ដើម្បីស្ដារឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


