ព័ត៌មានជាតិ
ខេត្តរតនគិរីមានភ្ញៀវទេសចរជិត ២ ម៉ឺននាក់ មកលេងកម្សាន្ត ៣ ថ្ងៃ នៃពិធីបុណ្យអុំទូកឆ្នាំ ២០២២
លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឲ្យដឹងថា រយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យអុំទូក (៧.៨.៩ ខែវិច្ឆិកា ឆ្នាំ ២០២២) ភ្ញៀវទេសចរជាច្រើនបានមកលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តរតនគីរី កើនឡើងគួរឲ្យកត់សម្គាល់។ ពោល រយៈពេល ៣ ថ្ងៃនេះ មានភ្ញៀវសរុបចំនួន ១៩,១២៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ១៩,០៧៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៥៣ នាក់។ ចំនួននេះកើនឡើង ៦.៣៩% ក្នុងនោះភ្ញៀវជាតិកើនឡើង ៦.៣៧% ភ្ញៀវអន្តរជាតិកើនឡើង១២.៧៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ភ្ញៀវជាតិមានត្រឹមតែ ១៧,៩៧៩ នាក់។

លោក ង៉ែត ពិទូ បានសម្ដែងនូវមោទនភាព នៃការកើនឡើងភ្ញៀវទេសចរឆ្នាំនេះ ដោយការកើនឡើងនេះ កើតចេញពីការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោក ញ៉ែម សំអឿន អភិបាលខេត្ត។

ជាក់ស្ដែងដើម្បីទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេល ៣ ថ្ងៃនេះ ( ថ្ងៃទី ៧.៨.៩ ខែវិច្ឆិកា ឆ្នាំ ២០២២) លោកបានធ្វើការណែនាំឲ្យមន្ត្រីរាជការសម្អាតតាមមន្ទីរអង្គភាព ទីសាធារណៈ និងតំបន់រមណីយដ្ឋាននានា។

ដោយឡែកសោភ័ណភាពលម្អតាមដងផ្លូវក្នុងក្រុងបានលុង បានរំលេចទៅដោយភ្លើងពណ៌ចម្រុះគ្រប់ទីកន្លែង មើលទៅគួរឲ្យចង់គយគន់ និងទាក់ទាញមែនទែន។ ទន្ទឹមនោះ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរក្រុង,ស្រុក ទាំង ៩ ត្រូវការពារសុវត្ថិភាព និងបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ អុំទូក អកអំបុក តាមមូលដ្ឋានរៀងៗខ្លួនផងដែរ៕
អត្ថបទ ៖ វុទ្ធឦសាន










-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


