Connect with us

ព័ត៌មានជាតិ

​មេដឹកនាំ​ប្រទេស ៤ ទៀត ​នឹង​មក​ដល់​​ភ្នំពេញ​ថ្ងៃនេះ​ ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

បានផុស

នៅ

តាម​ការ​គ្រោង​ទុក មេដឹកនាំ​ប្រទេស​ចំនួន ៤ ទៀត នឹង​មកដល់​រាជធានី​ភ្នំពេញនៅថ្ងៃនេះ ​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

-ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក យូន ស៊ុកយុល (Yoon Suk-yeol) នឹង​មក​ដល់​នៅ​វេល​ម៉ោង ១៣ និង ១០ នាទី​រសៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

-អនុ​ប្រធានាធិបតី​ឥណ្ឌា លោក Shri Jagdeep Dhankhar នឹង​មក​ដល់​នៅ​វេលា​ម៉ោង ១៥ និង ៥០ នាទី។

-នាយក​រដ្ឋមន្រ្តី​អូស្រ្តាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) នឹង​មក​ដល់​នៅ​វេលា​ម៉ោង ១៧ និង ៣០ នាទី។

-នាយករដ្ឋមន្រ្តី​ជប៉ុន លោក ហ្វូមីអូ គីស៊ិដា (Fumio Kishida) នឹង​មក​ដល់​នៅ​វេលា​ម៉ោង ១៩ និង ៣០ នាទី។

ដោយ​ឡែក អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ គូតេរ៉េស (Antonio Guterres) ក៏​នឹង​ធ្វើ​ដំណើរ​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង ១៤ និង ៤៥ នាទី​ សម្រាប់​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម