ព័ត៌មានជាតិ
តើរដ្ឋមន្ត្រីរូបណា ដែលទៅទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីអាមេរិក?
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ លោក Joe Biden ប្រធានាធិបតីអាមេរិក និងគណៈប្រតិភូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

នៅឯព្រលានយន្ដហោះអន្តរជាតិភ្នំពេញ នៅទីតាំង VIP លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានទទួលស្វាគមន៍លោក Joe Biden ប្រធានាធិបតីអាមេរិក និងគណៈប្រតិភូរបស់លោក។ ក្នុងនោះ ក៏មានវត្តមានលោកW. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតមួយចំនួនទៀត។

ពេលមកដល់ប្រទេសកម្ពុជាភ្លាម, លោក Joe Biden ប្រធានាធិបតីអាមេរិក មិនបានចូលរថយន្តភ្លាមៗនោះទេ ដោយដើរទៅកាន់ក្រុមមនុស្សមួយក្រុម ដែលកំពុងឈររង់ចាំលោកនៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ និងមានការជជែកគ្នាមួយចំនួនដែរ មុនឡើងរថយន្ត។

សូមជម្រាបថា លោក Biden គឺជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងទី ២ ដែលធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ានប្តូរវេន។ កាលពីឆ្នាំ ២០១២ លោក Barack Obama ដែលជាប្រធានាធិបតីកាន់តំណែងនាពេលនោះ បានធ្វើដំណើរទៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់តំបន់ និងសកលលោកនេះ។

នៅប្រទេសកម្ពុជា លោក Joe Biden នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន និងពង្រឹងបន្ថែមលើជោគជ័យ នៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក-អាស៊ាន នៅទីក្រុង Washington នាពេលកន្លង។
ជាមួយគ្នានេះ លោកប្រធានាធិបតីអាមេរិក នឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក-អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាព នៃប្រជាជនរបស់អាស៊ាន-អាមេរិក ដែលមានចំនួនសរុប ១ពាន់លាននាក់។
តាមគម្រោង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joe Biden ប្រធានាធិបតីអាមេរិក ផងដែរ៕
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


