Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បំពាក់គ្រឿងឥស្សរិយយសសហ​មេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ដល់អគ្គលេខាធិការ​អាស៊ាន

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ បានបំពាក់គ្រឿង​ឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោក ដាតូ លីម ចុក ហយ អគ្គលេខាធិការអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍នេះ ធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

មេដាយនេះ តំណាងឲ្យការទទួលស្គាល់លោក ដាតូ លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ក្នុងអំឡុងដែលលោកកាន់តួនាទី ជាអគ្គលេខាធិការអាស៊ាន។ នេះជាការគូសបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។

លោក ដាតូ លីម ចុក ហយ បានកាន់តួនាទី ជាអគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ និងជាអតីតមន្ត្រីជាន់ខ្ពស់ ផ្នែកពាណិជ្ជកម្ម និងការទូតនៃប្រទេសប្រ៊ុយណេ។ អគ្គលេខាធិការដ្ឋានមានតួនាទី សម្របសម្រួល ការអនុវត្តគម្រោង និងសកម្មភាពជាទូទៅរបស់អាស៊ាន។

អគ្គលេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដែលមានអគ្គលេខាធិការ ទទួលបន្ទុកសម្របសម្រួល និងអនុវត្តសកម្មភាពនានារបស់អាស៊ាន។ អគ្គលេខាធិការនោះ ត្រូវតែងតាំង​ដោយកិច្ចប្រជុំកំពូលអាស៊ាន មានអាណត្តិ៥ឆ្នាំ ត្រូវបានប្តូរវេនគ្នា ទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះជាភាសាអង់គ្លេស របស់រដ្ឋជាសមាជិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម