ព័ត៌មានជាតិ
ពន្ធដារដាក់ឲ្យដំណើរការកម្មវិធីឆែតបត់វៃឆ្លាត អាចឆ្លើយតបសំនួរ និងផ្តល់ព័ត៌មានពាក់ព័ន្ធពន្ធដារជូនអ្នកជាប់ពន្ធ
អគ្គនាយកដ្ឋានពន្ធដារបានដាក់ឲ្យប្រើប្រាស់កម្មវិធីឆែតបត់ពន្ធដារហៅថា “បូណ៌មី” (GDT Chatbot – called “BEAURAMEI”) ជាផ្នែកមួយនៃការបន្តដំណើរកែទម្រង់ធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ។
អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា ដោយប្រកាន់ខ្ជាប់នូវជំហរនិងស្មារតីបុរេសកម្ម អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍ និងដាក់ឱ្យអនុវត្តនូវកម្មវិធីឆែតបត់ពន្ធដារហៅថា “បូណ៌មី” (GDT Chatbot – “BEAURAMEI”) ដើម្បីបន្តបង្កើនគុណភាពនៃការផ្តល់ព័ត៌មានពាក់ព័ន្ធពន្ធដារជូនអ្នកជាប់ពន្ធនិងសាធារណជន ជាពិសេសការទទួលបានព័ត៌មានពាក់ព័ន្ធនឹងពន្ធដារឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងមានលក្ខណៈសាមញ្ញបន្ថែមទៀត។
តាមរយៈការប្រើប្រាស់បញ្ញាសិប្បនិម្មិត (Artificial Intelligent AI) ជំនួសមនុស្សសម្រាប់ឱ្យអ្នកជាប់ពន្ធ និងសាធារណជនប្រើប្រាស់ក្នុងការសន្ទនាឆ្លើយឆ្លង និងសាកសួររកព័ត៌មានចាំបាច់នានាពាក់ព័ន្ធនឹងប្រធានបទពន្ធដារ តាមរយៈសារឆ្លើយឆ្លងជាទម្រង់អក្សរ (Text Messages)។
កម្មវិធីឆែតបត់ពន្ធដារ “បូណ៌មី” (GDT Chatbot – “BEAURAMEI”) ផ្តល់ជាមធ្យោបាយទំនើបថ្មី និងទាន់សម័យបន្ថែមពីលើមធ្យោបាយផ្តល់ព័ត៌មានក្នុងពេលបច្ចុប្បន្ន ដែលធ្វើឡើងដោយមនុស្សផ្ទាល់ ឬតាមរយៈសារអេឡិចត្រូនិក។
កម្មវិធីឆែតបត់ពន្ធដារ “បូណ៌មី” (GDT Chatbot – “BEAURAMEI”) គឺជាកម្មវិធីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ដែលត្រូវបានអភិវឌ្ឍ និងធ្វើរចនាបទឡើងដោយអ្នកអភិវឌ្ឍកម្មវិធីបច្ចេកវិទ្យាព័ត៌មាន នៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់បំពេញមុខងារស្រដៀងគ្នាទៅនឹងទម្រង់សន្ទនារវាងមនុស្សនឹងមនុស្ស តាមរយៈសារឆ្លើយឆ្លងជាទម្រង់អក្សរ (Text Messages) សម្រាប់អ្នកប្រើប្រាស់ធ្វើការសន្ទនាឆ្លើយឆ្លងជាសំណួរ-ចម្លើយពាក់ព័ន្ធ នឹងប្រធានបទពន្ធដារ។
“បូណ៌មី / BEAURAMEI” មានសមត្ថភាពសន្ទនាឆ្លើយឆ្លងជាមួយអ្នកប្រើប្រាស់ក្នុងទម្រង់សារ ជាអក្សរ (Text Message) ដែលផ្តល់ជាព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដើម្បី គាំទ្ររាល់ការឆ្លើយតបរបស់ “បូណ៌មី / BEAURAMEI” ព្រមទាំងផ្តល់ជាជម្រើសសំណួរពាក់ព័ន្ធបន្ថែមសម្រាប់អ្នកប្រើប្រាស់សាកសួរថែមទៀត ដើម្បីទទួលបានព័ត៌មានកាន់តែលម្អិត និងចំគោលដៅស្របតាមតម្រូវការជាក់ស្តែង។
ទោះជាយ៉ាងណាក៏ដោយ កម្មវិធីឆែតបត់ពន្ធដារ ហៅថា “បូណ៌មី” ទើបតែត្រូវបានអភិវឌ្ឍនិងដាក់ឱ្យប្រើប្រាស់ជំនាន់ទីមួយ (Version 1) នៅឡើយ នោះមានន័យថាគឺមិនទាន់អាចសន្ទនាឆ្លើយឆ្លងរាល់ចម្ងល់បានគ្រប់ជ្រុងជ្រោយ ស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ទាំងស្រុងភ្លាមៗនោះទេ គឺទាមទារពេលវេលាក្នុងការបន្តបង្កើនសមត្ថភាព និងបំពាក់ភាពឆ្លាតវៃជាបន្តបន្ទាប់ទៅទៀត ដែលប្រៀបបានទៅនឹងដំណើរវិវឌ្ឍនៃការយល់ដឹងនិងភាពវាងវៃរបស់មនុស្សពីវ័យក្មេងទៅវ័យចាស់ផងដែរ ដែលមានន័យថា អគ្គនាយកដ្ឋានពន្ធដារនឹងបន្តខិតខំកែលម្អ និងកែសម្រួលចំណុចខ្វះខាតនានាជាប្រចាំ ដើម្បីបង្កើនសមត្ថភាព និងភាពឆ្លាតវៃរបស់កម្មវិធីនេះឱ្យបានប្រសើរឡើងជាបន្តបន្ទាប់ទៅមុខ តាមរយៈការទទួលមតិយោបល់ត្រឡប់ (Feedback) និងធាតុចូលល្អៗពីសំណាក់អ្នកប្រើប្រាស់៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


