ព័ត៌មានជាតិ
កម្ពុជា រៀបចំពិព័រណ៍អន្តរជាតិម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ៣ ថ្ងៃជាប់គ្នា
សហព័ន្ធទេសចរណ៍កម្ពុជាបានផ្ដួចផ្ដើមរៀបចំពិព័រណ៍ខ្នាតអន្តរជាតិបង្ហាញពីម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា (CAMFOOD’22 and CAMBUILD’22) រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៦-១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសាលពិព័រណ៍និងសន្និបាតកោះពេជ្រ។

ការរៀបចំពិព័រណ៍អន្តរជាតិបង្ហាញម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ ធ្វើឡើងដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្ពុជា និងទទួលយករសជាតិម្ហូបអាហារនៅកម្ពុជាផងដែរ ព្រមទាំងមានការគាំទ្រពី សមាគមអូតែលកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា សហគមន៍ចុងភៅកម្ពុជា វិទ្យាស្ថានម្ហូបអាហារកម្ពុជា និងគណៈស្ថាបត្យករកម្ពុជា។
លោក DARREN SIOW អ្នកគ្រប់គ្រងនិងរៀបចំកម្មវិធីនេះ បានលើកឡើងថា ការត្រលប់មកវិញនៃព្រឹត្តិការណ៍ CAMFOOD’22 and CAMBUILD’22 ក្នុងឆ្នាំនេះ គឺជាសញ្ញាដ៏រឹងមាំមួយនៃការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិនៅកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩ រយៈពេល២ឆ្នាំ។ ព្រឹត្តិការណ៍នេះតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩ តែដោយសារតែវិបត្តិកូវីដ១៩ បានរាតត្បាតធ្វើឱ្យខកខានអស់រយៈពេល២ (២០២០-២០២១)។

លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាបានឱ្យដឹងដែរថា ពិព័រណ៍ CAMFOOD/CAMHOTEL’22 និង CAMBUILD’22 មានការទទួលស្គាល់យ៉ាងទូលំទូលាយថាជាពិព័រណ៍អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យម្ហូបអាហារ សណ្ឋាគារ បដិសណ្ឋារកិច្ច និងឧស្សាហកម្មសំណង់ ថែមទាំងទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងជាតិ និងអន្តរជាតិសរុបជាង ២៥០ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មពាក់ព័ន្ធ។ កម្មវិធីនេះរំពឹងនឹងទាក់ទាញអ្នកទស្សនាជាង១០,០០០នាក់ ក្នុងរយៈពេល៣ថ្ងៃនេះ។
បន្ថែមពីការតាំងពិព័រណ៍នេះ ក៏មានការសហការជាមួយសមាគមសណ្ឋាគារកម្ពុជារៀបចំបង្កើតវេទិកាស្វែងការងារសម្រាប់វិស័យបដិសណ្ឋារកិច្ច ក៏ដូចជាការប្រកួតប្រជែងរៀបចំគ្រែ របៀបរចនានិងតុបតែងផ្កា និងសិក្ខាសាលាចែករំលែកអំពីបច្ចេកទេស ការច្នៃប្រឌិតថ្មីៗ ផ្នែកវិស័យការហ្វេរ ការគ្រប់គ្រងបដិសណ្ឋារកិច្ច និងសំណង់ជាដើមដែលរៀបចំឡើងដោយអ្នកជំនាញជាច្រើន។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំឱ្យមានពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ សណ្ឋាគារ និងសំណង់ ខ្នាតអន្តរជាតិនេះ គឺស្របពេលដែលកម្ពុជាកំណត់ថា ឆ្នាំ២០២២ ជាឆ្នាំដំបូងនៃដំណើរងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាដំណាក់កាលនៃការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាផងដែរ៕
ដោយ: ថារី
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


