ព័ត៌មានជាតិ
យកកាំភ្លើងកែច្នៃ ឡើងបាញ់សត្វ រាលកៃធ្លាក់ពីលើចុងឈើស្លាប់
ខេត្តសៀមរាប៖ បើតាមសេចក្តីរាយការណ៏ពីសមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា នៅវេលាម៉ោង10.15នាទីថ្ងៃទី05.01.2021 មានករណីរាលកៃកាំភ្លើង(កែឆ្នៃ) បណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ស្ថិតនៅចំណុចលើភ្នំបុស្សត្រា ( ហៅភ្នំក្បាលខ្មោច ) ចំងាយ14ឝឞ ពីភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

លោក វរសេនីយ៏ ទោ គង់ អឿន អធិការរងនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះដល់ស្លាប់មានឈ្មោះ រឿន រ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។ មូលហេតុ ជនរងគ្រោះយកកាំភ្លើងឆ្នុក (កែច្នៃ) ឡើងចុងឈើទៅបាញ់សត្វ កំពស់ជាង10ម៉ែត្របណ្តាលឲ្យរាលកៃត្រូវចំពោះខ្លួនឯងធ្លាក់ពីលើដើមឈើផ្កាប់មុខប៉ះនិងថ្ម បណ្ដាលឲ្យបែកក្បាលផ្នែកខាងមុខ ស្លាប់នៅនិងកន្លែងកើតហេតុ។
បើតាមការបំភ្លឺរបស់ក្រុមគ្រួសារសព ជនរងគ្រោះពិតជាបានរាលកៃអាវុធកែច្នៃត្រូវខ្លួនឯងហើយធ្លាក់ពីលើដើមឈើពិតប្រាកដមែន ពុំមាននណាធ្វើឃាតនោះទេ។ បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន