ព័ត៌មានជាតិ
ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ស្នើអាជ្ញាធរពន្លឿនការស្ថាបនាផ្លូវបេតុងមួយខ្សែ ក្រោយរៀបចំប្រព័ន្ធលូរំដោះទឹករួច
ខណៈប្រព័ន្ធលូរំដោះទឹកស្អុយសាងសង់រួចហើយ តែផ្លូវបេតុងថ្មីមិនទាន់ធ្វើ ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ បានស្នើដល់អាជ្ញាធរខេត្តកោះកុង ពន្លឿនស្ថាបនាផ្លូវបេតុងឲ្យឆាប់រហ័ស ដោយមិនចង់លំបាកធ្វើចរាចរណ៍ទៅមកទៀត។

កំណាត់ផ្លូវចាប់ពីកែងមុខមន្ទីរផែនការខេត្តកោះកុង រហូតដល់ផ្លូវកែងផ្ទះលោក ចេង ឪ ស្ថិតក្នុងសង្កាត់ស្មាច់មាន័យ កំពុងជួបការលំបាកធ្វើដំណើរ បន្ទាប់ពីក្រុមហ៊ុនម៉ៅការសាងសង់ បានរៀបចំប្រព័ន្ធលូរំដោះទឹករួចរាល់ជាង ១ខែកន្លងទៅនេះ។

លោក ស៊ី សុខុម និងលោក ឈឿន សារឿង តំណាងប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ បានឲ្យដឹងនៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកាថា គម្រោងឈូសឆាយផ្លូវ រៀបចំប្រព័ន្ធលូលើកំណាត់ខាងលើនេះបានបញ្ចប់ហើយ នៅឡើយតែផ្លូវបេតុងមិនទាន់ឃើញអាជ្ញាធរ ឬក្រុមហ៊ុនម៉ៅការសាងសង់មិនអនុវត្ត។

បើតាមពលរដ្ឋ ពេលមានភ្លៀងធ្លាក់វាកើតជង្ហុកទឹកដក់ជ្រៅ ងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពិសេសសិស្សានុសិស្ស ដែលរៀនសូត្រនៅសាលាបឋមសិក្សាទីរួមខេត្ត។ ដូច្នេះពួកគាត់ស្នើដល់អាជ្ញាធរក្រុមហ៊ុនម៉ៅការសាងសង់ ពន្លឿនការធ្វើផ្លូវបេតុងឲ្យបានឆាប់រហ័ស សម្រួលការធ្វើដំណើរទៅមកមានសុវត្ថិភាព និងលើកកម្ពស់សោភ័ណ្ឌភាពទីក្រុងផងដែរ។

ជុំវិញការលើកឡើរបស់ប្រជាពលរដ្ឋ ដែលមានតម្រូវការបែបនេះ លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគរបស់រដ្ឋបាលខេត្តកោះកុង ថ្លែងថា ដំណើរការធ្វើផ្លូវបេតុងប្រវែងជាង ៨០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងកម្រាស់ ១តឹកកន្លះមិនទាន់ធ្វើបានទេ ដោយសារតែអាកាសធាតុមិនអំណោយផល ព្រោះភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់។

រីឯកម្មករភាគចំនួន បែរទៅរៀបចំសួនច្បារផ្លូវភ្លោះ ចាប់ពីកែងផ្លូវកោះប៉ោ រហូតដល់រង្វង់ស្តូប។ ទន្ទឹមនេះ លោក វ៉ែន សុខា ក៏សុំការអធ្យាស្រ័យយោគយល់ពីប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ មេត្តាអនុគ្រោះចំពោះការលំបាកធ្វើដំណើរទៅមករយៈពេលធំ លើកំណាត់ផ្លូវ ១ខ្សែ ហើយរង់ចាំរយៈពេលខ្លីបន្តិចទៀត នឹងមានផ្លូវបេតុងស្អាតល្អងាយស្រួលធ្វើដំណើរ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


