Connect with us

ព័ត៌មានជាតិ

ពលករ​ជិត​៤០​នាក់ ​ត្រឡប់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ ​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​

បានផុស

នៅ

កាលពី​ថ្ងៃ​ទី​០៤ ​ខែមករា​ ឆ្នាំ២០២១ អាជ្ញាធរ​ និង​មន្ត្រី​ជំនាញ ​បាន​អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ​ ជិត​៤០​នាក់ ​បាន​ចាកចេញ​ទៅកាន់​លំនៅឋាន​រៀងៗ​ខ្លួន​ ក្រោយ​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ តាម​វិធាន​ការណែនាំ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ ចូល​ក្នុង​សហគមន៍​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឱសថ​បណ្ឌិត​ វឿ​ង ​ប៊ុន​រ៉េត​ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ ខេត្ត​បាត់ដំបង ​បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២១ ​មាន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​៣៥​នាក់​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ទៅកាន់​លំនៅឋាន​របស់​ពួកគាត់​រៀងៗ​ខ្លួន​ក្រោយ​ចូលរួម​ពិនិត្យ​សុខភាព​យក​វត្ថុ​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​ អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​ចូល​ក្នុង​សហគមន៍​។

លោក​ឱសថ​បណ្ឌិត​ បាន​បន្ថែម​បន្តថា ពលករ​ទាំង​៣៥​នាក់​ នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស​ ក្រុង​បាត់ដំបង ​ដែល​ឆ្លងកាត់​ការចូលរួម​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ពិនិត្យ​សំណាក​ទាំង​លើក​ទី​១​ និង​លើក​ទី​២​ ហើយ​បាន​បង្ហាញ​លទ្ធផល​អវិជ្ជមាន ​ទើប​អនុញ្ញាត​ឲ្យ​ពួកគាត់​បន្ត​ដំណើរ​វិល​ត្រឡប់​ទៅកាន់​លំនៅឋាន​របស់​ពួកគាត់​រៀងៗ​ខ្លួន​វិញ​។​ ក្រៅពីនេះ ​ពលករ​ចំនួន​ជាង​២០០​នាក់​ទៀត ​ដែល​ឋិត​នៅ​ក្នុង​រង្វង់​ថ្ងៃ​ជិត​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក៏​និង​ត្រូវ​ត្រៀម​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​មណ្ឌល​ជា​បន្តបន្ទាប់​ដែរ​ នៅ​ពេល​ខាងមុខ​ ​។

​​គិត​ត្រឹម​ថ្ងៃ​ទី​០៣​ ខែមករា ​ឆ្នាំ​២០២១​ ពលករ​ខ្មែរ​ចាក​ចេញពី​ប្រទេស​ថៃ ​ឆ្លងកាត់​ខេត្ត​បាត់ដំបង​ និង​ច្រក​មួយ​ចំនួន​ទៀត​ក្រៅ​ខេត្ត​បាត់ដំបង​ មាន​ចំនួន​សរុប​១៧៣៥​នាក់​ស្ត្រី​មាន​ចំនួន​៧១៩​នាក់​។​ ដោយឡែក​លទ្ធផល​យក​សំណាក​ពិនិត្យ​លើក​ទី​១​ អវិជ្ជមាន​ចំនួន​១៣៥៩​នាក់​ និង​វិជ្ជមាន​ចំនួន​០៦​នាក់​ ​៕​

អត្ថបទ៖ សៅ សារិទ្ធ

សូមចុចអាន៖ ​ថ្ងៃនេះ​បន្ត​រកឃើញ​អ្នក​ឆ្លង​កូវីដថ្មី​ ថែម​ទៀត ជាពលករមកពី​ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច៨ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម