ព័ត៌មានជាតិ
អគារប៉ុស្តិ៍នគរបាលត្នោត ស្រុកកំពង់រោទិ៍ តម្លៃជាង ១ម៉ឺនដុល្លារ បានដាក់ឱ្យដំណើរការជាផ្លូវការ
(ស្វាយរៀង): នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត រួមជាមួយលោក សុខ សំអុល ប្រធានក្រុមប្រឹក្សាស្រុក និងលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ បានអញ្ជើញជាអធិបតីក្នុងពិធី កាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។

មានប្រសាសន៍នៅក្នុងពិធីសម្ពោធអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល លោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានធ្វើការកោតសរសើរដល់កម្លាំងសមត្ថកិច្ចនគរបាលនៅគ្រប់មូលដ្ឋានដែលបានសហការគ្នាល្អជាមួយប្រជាពលរដ្ឋក្នុងការបង្ក្រាបបទល្មើសនានារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋបានល្អនៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ពេលនេះគឺនគរបាលឃុំត្នោត ស្រុកកំពង់រោទ៍ បានទទួលសមិទ្ធផលថ្មី គឺអគារប៉ុស្តិ៍នគរបាលរដ្ឋបាល សម្រាប់ឲ្យមន្ត្រីនគរបាលយើងមានកន្លែងធ្វើការសមរម្យ ក្នុងការការពារសន្តិសុខនិងផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។
លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើដល់មន្ត្រីនគរបាលនៅទីនោះ ត្រូវ សាមគ្គីសហការគ្នាឲ្យបានល្អក្នុងការការពារសន្តិសុខជូនប្រជាពលរដ្ឋគោរពវិន័យការងារនិងខិតខំធ្វើ ការតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីក្នុងមូលដ្ឋានរបស់ខ្លួនគ្មានកើតឡើងលើក នូវបទល្មើសនានាក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា អគារថ្មីប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោត ដែលបានសម្ពោធឱ្យប្រើប្រាស់មានទំហំ ៥,២x១៣,៥០ ម៉ែត្រ បានចំណាយថវិកា ១៥,០០០ដុល្លា ជាអំណោយឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ៕ ដោយ:ភក្ដី

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


