ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ៖ និស្សិតកម្ពុជា ២០ភាគរយ អាចប្រកួតប្រជែងសមត្ថភាពលើឆាកអន្តរជាតិ
វិស័យអប់រំ កំពុងដើរតួនាទីសំខាន់អភិវឌ្ឍធនធានមនុស្ស ស្របតាមតម្រូវការទីផ្សារការងារជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននិស្សិតកម្ពុជា ប្រមាណ ២០ភាគរយ មានសមត្ថភាពអាចប្រកួតប្រជែងមិនត្រឹមតែក្នុងតំបន់នោះទេ គឺថែមទាំងនៅលើពិភពលោក។ នេះជាការគូសបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ជួន ណារ៉ុន បានថ្លែងតាមរយៈកិច្ចសម្ភាសន៍ Grow Under Peace កម្ពុជាថ្មីថា ក្នុងនាមក្រសួងអប់រំ ចង់ឱ្យចំនួនសិស្សនិស្សិតដែលមានសមត្ថភាព កាន់តែច្រើនថែមទៀត ពិសេសផ្នែកភាសាបរទេស និងបច្ចេកវិទ្យា ឱ្យបានលេចធ្លោ។ លោកបន្តដូច្នេះថា «មានតែការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ដើម្បីឱ្យកម្ពុជាសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលចង់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសរីកចម្រើននៅឆ្នាំ ២០៥០»។

លោក ហង់ជួន ណារ៉ុន បានបន្ថែមថា ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានសមត្ថភាពខ្ពស់ រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ បានវិនិយោគលើបួន ចំណុចសំខាន់ៗ រួមមាន ៖ កត្តាសាលារៀន គ្រូ នាយក សិស្ស និងកត្តាគ្រួសារ។ កត្តាទាំងបួននេះ មិនអាចខ្វះបាននោះទេ គឺរាជរដ្ឋាភិបាល វិនិយោគបន្តទៅលើសាលារៀន កែលម្អធនធានសិក្សា និងកែលម្អការបណ្តុះបណ្តាលគ្រូ។ ដោយឡែកកត្តាសិស្ស និងគ្រួសារ គឺចាំបាច់ នៅពេលដែលមានប្រាក់ចំណូលកាន់តែខ្ពស់ អាណាព្យាបាលនីមួយៗ មានធនធានកាន់តែច្រើន ដើម្បីវិនិយោគ ទៅលើសក្តានុពលរបស់កូនចៅ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងផ្តល់ឱកាសឱ្យកូន បានទៅរៀននៅសាលាល្អ។
ទោះយ៉ាងណា លោករដ្ឋមន្រ្តី មើលឃើញថា ការអភិវឌ្ឍនៅទីក្រុងរីកចម្រើនលឿនជាងជនបទ ពោលគឺអ្នកនៅទីក្រុងមានឱកាសច្រើន ដោយក្រសួងចង់ឱ្យមានការអប់រំមួយដែលមានសមធម៌ ធ្វើយ៉ាងណាឱ្យសាលានៅទីជនបទ ក៏រីកចម្រើនដូចគ្នា ដូច្នេះរដ្ឋាភិបាល បង្កើនកម្រិតជីវភាពប្រជាជននៅទីជនបទ ដើម្បីឱ្យមានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់កុមារ កាត់បន្ថយគម្លាតទីក្រុង និងជនបទ។
ទន្ទឹមនឹងនេះ ក្រសួងអប់រំ គាំទ្រចំពោះការអភិវឌ្ឍបង្កើតសាលារៀនឯកជន ដែលមានកម្មវិធីសិក្សាពីរ គឺកម្មវិធីសិក្សាជាតិ និងអន្តរជាតិ។ ជាក់ស្តែងលោក ហង់ជួន ណារ៉ុន បានលើកឡើងថា សាលាឯកជនបច្ចុប្បន្នមានសិស្សប្រមាណ ៣ភារគយ បើធៀបនឹងសាលារដ្ឋ ដែលភាគច្រើននៅទីក្រុងមានទាំងកម្រិតមធ្យម និងកម្រិតខ្ពស់។
បច្ចុប្បន្ននៅកម្ពុជា មានសាលារៀនសរុបប្រមាណ ១៣០០០ សាលា ក្នុងនោះ សិស្សមតេយ្យសិក្សាកើនឡើង ៦២ភាគរយ សិស្សបឋមកើនឡើង ៩៨ភាគរយ កម្រិតអនុវិទ្យាល័យកើន ៥៣ភាគរយ និងកម្រិតវិទ្យាល័យកើនឡើងជាង ៣០ភាគរយ។ នេះជាការបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង