ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ ចង់ឃើញមានក្រុមភ្លេងកាយរឹទ្ធិយ៉ាងតិចមួយ ប្រចាំរាជធានី-ខេត្ត
លោកឧបនាយរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ស្នើដល់ក្រុមការងារកាយរឹទ្ធិពាក់ព័ន្ធ និងមន្ទីរអប់រំ រាជធានី-ខេត្ត បន្តជួយកៀរគរមូលនិធិពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីបង្កើតក្រុមភ្លេងកាយរឹទិ្ធប្រចាំរាជធានី-ខេត្តឱ្យបានមួយយ៉ាងតិច ដោយពន្យល់ថា កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្កានុពល។

ការស្នើនេះ ត្រូវបានលើកឡើងនាឱកាស លោករដ្ឋមន្រ្តីក្រសួងអប់រំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកួតក្រុមភ្លេងកាយរឹទិ្ធថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីមហាបវរវិបុលភាព» កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៥។ លោកថ្លែងថា៖«កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍកុមារ និងយុវជន ឱ្យមានសក្កានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវអារម្មណ៍ ផ្លូវសង្គម និងផ្លូវចិត្ត ក្លាយជាពលរដ្ឋសាកល និងពលរដ្ឋសកម្មនៅក្នុងសហគមន៍រស់នៅរបស់ខ្លួន»។

ដើម្បីជំរុញកម្មវិធីអប់រំកាយរឹទិ្ធកម្ម និងពង្រឹងសកម្មភាពក្លឹបកាយរឹទិ្ធគាំទ្រកម្មវិធីសិក្សាក្រៅម៉ោងបន្ថែមនៅតាមសាលារៀន លោក ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ដល់ក្រុមការងារកាយរឹទ្ធិពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត បន្តជួយកៀរគរមូលនិធិពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីបង្កើតក្រុមភ្លេងកាយរឹទិ្ធប្រចាំរាជធានី ខេត្តឱ្យបានមួយយ៉ាងតិច។

លោកស្នើឱ្យរៀបចំក្រុមគ្រូភ្លេងព្យុហយាត្រាកាយរឹទិ្ធថ្នាក់ជាតិ ដោយចងក្រងក្មួយៗកាយរឹទិ្ធ ដែលមានជំនាញភ្លេងព្យុហយាត្រាកាយរឹទិ្ធ ដើម្បីចុះជួយបង្វឹកដល់ក្រុមភ្លេងព្យុហយាត្រាកាយរឹទិ្ធ នៅតាមរាជធានី ខេត្ត ដែលបង្កើតថ្មីៗ។ បន្ថែមពីនេះ ត្រូវសហការរៀបចំផែនការសកម្មភាព និងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ រវាងក្រុមភ្លេងព្យុហយាត្រាកាយរឹទិ្ធរាជធានីខេត្ត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធភ្លេងព្យុហយាត្រាកាយរឹទិ្ធ។
លោក ហង់ ជួនណារ៉ុន ក៏បានលើកទឹកចិត្តឱ្យសហការរៀបចំផែនការពង្រីកសមាជិកភាព និងពង្រឹងរចនាសម្ព័ន្ធកងល្បាតនៅតាមសាលារៀនគំរូ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីសិក្សាក្រៅម៉ោង និងរៀបចំដំណើរការ «ក្លឹបកាយរឹទិ្ធល្អ» នៅតាមសាលារៀនគំរូ ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញសតវត្សទី២១ ជំនាញបច្ចេកវិទ្យាព័ត៌មាន ជំនាញឌីជីថលនិងបញ្ញាសិប្បនិម្មិត និងជំនាញបច្ចេកទេស សម្រាប់កុមារនិងយុវជន។

ព្រឹត្តិការណ៍ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី២ មានការចូលរួមប្រកួតចំនួន ៨ ក្រុម ប៉ុន្តែមានតែ ៥ ក្រុម ប៉ុណ្ណោះ ឈានដល់វគ្គផ្ដាច់ព្រ័ត្ររួមមាន (១). ក្រុមភ្លេងកាយរឹទ្ធិ រាជធានីភ្នំពេញ (២). ក្រុមភ្លេងកាយរឹទ្ធិ ខេត្តរតនគិរី (៣).ក្រុមភ្លេងកាយរឹទ្ធិ ខេត្តកណ្ដាល(៤). ក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ និង(៥). ក្រុមភ្លេងកាយរឹទ្ធិ ខេត្តកោះកុង។
ជាលទ្ធផល ក្រុមភ្លេងកាយរឹទ្ធិជាតិល្អបំផុតទាំង ៣ ដែលដណ្ដើមបានជ័យលាភី រួមមាន ជ័យលាភី លេខ ១ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ ទទួលបានពានរង្វាន់ ដំបងបញ្ជាភ្លេង និង ទឹកប្រាក់ចំនួន ២០,០០០,០០០រៀល។ ជ័យលាភី លេខ ២ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ ខេត្តកោះកុង ទទួលបានពានរង្វាន់ និងទឹកប្រាក់ចំនួន ១២,០០០,០០០រៀល។ ចំណែកជ័យលាភី លេខ ៣ បានទៅលើ ក្រុមភ្លេងកាយរឹទ្ធិ ខេត្តកណ្តាល ទទួលបានពានរង្វាន់ និង ទឹកប្រាក់ចំនួន ៨,០០០,០០០រៀល៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


