ព័ត៌មានជាតិ
មន្ទីរសុខាភិបាលខេត្តកោះកុងកំពុងធ្វើបច្ចុប្បន្នភាពស្ថិតិគ្លីនិកឯកជន
មន្រ្តីនៃមន្ទីរសុខាភិបាលខេត្តកោះកុងថ្លែងថា ខ្លួនកំពុងតែត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពលើស្ថិតិចំនួនគ្លីនិកឯកជនដែលកំពុងដំណើរការបម្រើសេវាវិស័យសុខាភិបាល ដើម្បីធានាសុវត្ថិភាពសាធារណជន។
លោក ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបង្ហើបឱ្យដឹងថា កិច្ចការប្រជុំពិនិត្យត្រៀមចុះស្រង់ស្ថិតិគ្លីនិកឯកជននៅក្នុងភូមិសាស្រ្តខេត្តនឹងអនុវត្តឆាប់ៗខាងមុខដោយឈរលើគោលដៅពង្រឹងការគ្រប់គ្រងក្រមសីលធម៌វិជ្ជាជីវៈពេទ្យឱ្យបានត្រឹមត្រូវបានច្បាប់ ក្រោយបញ្ហាវិបត្តិជំងឺកូវីដ១៩ធូរស្រាល។

លោក ម៉ក់ គឹមលី បន្ថែមរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ថា រាល់ឱសថដ្ឋាន គ្លីនិកឯកជន ឬមន្ទីរពេទ្យសម្រាកព្យាបាល ចាំបាច់សុំច្បាប់អនុញ្ញាតឱ្យត្រឹមត្រូវនៅតាមអង្គភាពច្រកចេញចូលតែមួយរបស់ខេត្ត ឬក្រសួងសុខាភិបាល មុននឹងដំណើរការអាជីវកម្មផ្តល់សេវាពិនិត្យ និងព្យាបាលដល់សាធារណជន។ ករណីរកឃើញថា គ្មានច្បាប់អនុញ្ញាតនឹងប្រឈមមុខចំពោះមុខច្បាប់ជាធរមានមិនខាន។
សូមរម្លឹកថា ៣ឆ្នាំមុនមន្រ្តីសុខាភិបាលខេត្តកោះកុងធ្លាប់ដាក់ពាក្យបណ្តឹងទៅតុលាការចំពោះគ្លីនិកឯកជនដែលផ្តល់សេវាគ្មានច្បាប់ត្រឹមត្រូវផងដែរ ទោះបីមន្រ្តីមិនបញ្ជាក់ពីតួលេខថាមានប៉ុន្មានករណីនោះទេ។ រីឯករណីផ្សេងទៀត គ្រាន់តែចុះពិនិត្យណែនាំឱ្យកែតម្រូវ និងច្បាប់ឱ្យបានតាមច្បាប់ជាកំហិត។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល កាលពីថ្ងៃទី១ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានជូនដំណឹងដល់អភិបាលរាជធានីខេត្ត ត្រូវពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។
ដោយក្រសួងណែនាំដល់មន្ទីរសុខាភិបាលត្រួតពិនិត្យ តាមដាន និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។
ស្របពេលនេះ មន្ទីរសុខាភិបាលខេត្តកោះកុង ក៏ឱ្យដឹងទៀតថា ពុំមានការយកថ្ងៃសេវាដឹកជញ្ចូនអ្នកជំងឺ ឬអ្នកស្លាប់ដោយសារតែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នោះទេ ខណៈនៅតាមបណ្តាស្រុកឬឃុំមានរថយន្តសង្រ្គោះបន្ទាន់ស្ទើរតែទាំងស្រុង។ ទោះបីជារយៈចម្ងាយជិត ឬឆ្ងាយឡើយ ប្រសិនបើមានករណីគ្រោះថ្នាក់ចរាចរន៍ក្នុងភូមិសាស្រ្តខេត្តកោះកុង។ ហើយការមិនគិតកម្រៃសេវាបែបនេះ បានអនុវត្តជាយូរឆ្នាំណាស់ហើយ ក្រោយពីក្រសួងសុខាភិបាលជូនដំណឹងឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និងចូលរួមកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ៕
អត្ថបទៈសិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ