ព័ត៌មានជាតិ
មកដឹងទីតាំង រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញបើកប្រធានវិញ្ញាសាទុតិយភូមិ ជានិមិត្តរូប នៅព្រឹកស្អែក
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២នេះថា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នឹងអញ្ជើញបើកប្រធានវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ជានិមិត្តរូប នៅមណ្ឌល វិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅព្រឹកស្អែក។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា តាមកម្មវិធី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៦:៣០ នាទីព្រឹក លោករដ្ឋមន្ត្រីនឹងអញ្ជើញបើកប្រធានវិញ្ញាសាជានិមិត្តរូប នៅមណ្ឌល វិទ្យាល័យ ព្រះស៊ីសុវត្ថិ ដោយមានការចួលរួមពី លោក ហ៊ុន ម៉ានីប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង តំណាងក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានី និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះ បានណែនាំដល់បេក្ខជប្រឡងបាក់ឌុបទៅមើលលេខតុ និងលេខបន្ទប់នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដើម្បីត្រៀមចូលរួមប្រឡង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ខណៈកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រសួងអប់រំបានបិទបញ្ជីឈ្មោះបេក្ខជនប្រឡងបាក់ឌុបម្តងរួចមកហើយ ដើម្បីឱ្យបេក្ខជនបានពិនិត្យ និងរកមើលមណ្ឌលប្រឡងត្រូវនឹងអក្ខរក្រមនៃឈ្មោះរបស់ខ្លួន។

លោក រស់ សុវាចា បានណែនាំដល់បេក្ខជនប្រឡងបាក់ឌុប និងគ្រប់ភាគីពាក់ព័ន្ធដែលទៅមើលលេខតុ និងលេខបន្ទប់ នៅតាមមណ្ឌលប្រឡងនានា នៅថ្ងៃទី៤ ធ្នូនេះ សូមបន្តអនុវត្តវិធានសុខភាព សុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២ខាងមុខនេះ មានបេក្ខជនចុះឈ្មោះប្រឡងទូទាំងប្រទេសសរុប ១២៨ ១៣៤នាក់ ស្រី ៦៩ ៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា ១៧៤៣បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា ៣៤៣១បន្ទប់។ ក្រសួងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូខាងមុខ សម្រាប់នៅមណ្ឌលប្រឡងរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៨ ធ្នូ សម្រាប់មណ្ឌលប្រឡងផ្សេងៗទៀតនៅទូទាំងប្រទេស។

សម្រាប់ការប្រឡងឆ្នាំនេះ ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៥ លានដុល្លារអាមេរិក សម្រាប់រៀបចំដំណើរការប្រឡង ក្នុងនោះចំណាយទៅលើការឧបត្ថម្ភគណៈកម្មការនានា ដែលមាន ៤ ដំណាក់កាល គឺ ការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


