ព័ត៌មានជាតិ
ផ្ទះសង់ពីថ្មក្រោមឈើលើឆាបឆេះសន្ធោសន្ធៅ សំណាងប្រជាពលរដ្ឋ រួមគ្នាពន្លត់រលត់ទាន់
ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ពីលោកយ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២បាននិយាយថា កាលពីរសៀលថ្ងៃទី៦ខែមករានេះ មានអគ្គិភ័យមួយបានកើតឡើងនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកចៅសង្កាត់បន្តថា អគ្គិភ័យនេះកើតឡើងនៅផ្ទះរបស់លោកយាយអ៊ិន យិន អាយុ៨២ឆ្នាំ ដែលសង់ពីថ្មក្រោមឈើលើ។

លោកយ៉ិន វុធ បានបន្តថា ករណីអគ្គិភ័យនេះផ្តើមឡើងពីបន្ទប់ខាងលើនាវេលាម៉ោង១៧និង០០នាទីរសៀល ខណៈដែលម្ចាស់ផ្ទះមិននៅ។ ហើយភ្លាមៗប្រជាពលរដ្ឋដែលរស់នៅក្បែរខាងបាននាំគ្នាទាញទុយយោទឹក និង ខ្លះដងទឹកជះដែលមានគ្នារាប់រយនាក់ព្រោះបើហ៊ានតែឆេះខ្លាំងអាចរាលដាលដល់ផ្ទះជិតខាងរាប់ពាន់ខ្នងព្រោះតែផ្ទះកៀកៗគ្នា។
គួរបញ្ជាក់ថា ទីតាំងនេះធ្លាប់រងការឆេះចំនួន២លើកមកហើយ ដែលកន្លងមកដោយសារទុសេខ្សែភ្លើង ខណៈពេលនេះមិនទាន់រកមូលហេតុឃើញព្រោះតែម្ចាស់មិននៅផ្ទះ៕
ដោយ ៖ នរា

-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


