ព័ត៌មានជាតិ
កំណត់បានទីតាំង ត្រៀមបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៣៣ និង ៣១ នៅខេត្តកំពត
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះទៅពិនិត្យទីតាំង ដើម្បីត្រៀមបើកការដ្ឋានលើកកម្រិតផ្លូវជាតិលេខ ៣១ និងលេខ ៣៣ នៅខេត្តកំពត។
ដំណើរចុះទៅពិនិត្យនេះមានការចូលរួមពីលោកខាន់ ម៉ាណេរ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានលើគម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៣១ និងលេខ៣៣ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង (PMU) ផ្លូវជាតិលេខ ៣៣ រួមទាំងវត្តមានលោក យូ ស៊ុនឡុង និង លោក ហ៊ុន ស៊ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជានាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកអភិបាលខេត្តកំពត និងខេត្តកែប។

ការចុះទៅពិនិត្យ គណៈប្រតិភូបានជ្រើសរើយកទីតាំងសម្រាប់រៀបចំពិធីបើកការដ្ឋាននៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។



ផ្លូវជាតិលេខ ៣១ និង លេខ ៣៣ នឹងត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់នៅពេលឆាប់ៗខាងមុខនេះ ក្រោមវត្តមានសម្តេចតេជោនាយករដ្ឋមន្ត្រី។
ផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៤,៨១គីឡូម៉ែត្រ ចាប់ពីបំបែកគូស (ផ្លូវជាតិលេខ៣ គីឡូម៉ែត្រ ៨១+៩២០) ដល់កំពង់ត្រាច (ផ្លូវជាតិលេខ៣៣ គីឡូម៉ែត្រ ៣៥+៦៨០) បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្នកំណាត់ផ្លូវនេះគ្រោងពង្រីកនិងលើកកម្រិតតភ្ជាប់ពីថ្នល់បែកគូស ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ៨១+៩២០) ទៅទីរួមស្រុកកំពង់ត្រាចផ្លូវជាតិលេខ៣៣ ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ ម៉ែត្រ ស្ពានទទឹង ១២ ម៉ែត្រចំនួន ៣ កន្លែង លូចំនួន ១៤៤ កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥ កន្លែង។
ដោយឡែកផ្លូវជាតិលេខ៣៣ ចាប់ពីផ្លូវជាតិលេខ ៣ គីឡូម៉ែត្រ ១៤៨+១០០ ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) មានប្រវែងសរុប ៥២,២៧គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។ បច្ចុប្បន្នកំណាត់ផ្លូវនេះគ្រោងពង្រីកនិងលើកកម្រិត តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ ម៉ែត្រ ស្ពានទទឹង ១១ ម៉ែត្រ ចំនួន ៣ កន្លែង លូចំនួន១៣៤ កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥ កន្លែង៕
-
វប្បធម៌ ជំនឿ៥ ម៉ោង មុន
ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ចុងខែមិថុនា កំណាត់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមដល់ធ្លាម្អម នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ មុន
អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានម៉ាសធំជាងព្រះអាទិត្យ ៣០ពាន់លានដង (មានវីដេអូ)
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
Bella-Mint បង្កើតភាពស្និទ្ធស្នាលចម្លែក ខណៈ Margie-Mew សឹងមិនងាកមុខរកគ្នា
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
ភាពយន្តខ្មែរចេញទៅទីផ្សារអន្តរជាតិ ខណៈ ៣ប្រទេសបានទិញ ប្រទេសផ្សេងកំពុងចរចា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
Bella ទើបដាច់ចិត្តទម្លាយអារម្មណ៍ពិត រឿងក្រុមតារាស្រីស្អាតផ្លែផ្កាឱ្យខ្លួន