ព័ត៌មានជាតិ
នគរបាលខេត្តកណ្ដាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលនៃស្នងការខេត្តកណ្ដាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនិតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងលោក សេង រិទ្ធី ព្រះរាជអាជ្ញារង បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណី ប៉ុនប៉ងឃាតកម្ម លើជនរងគ្រោះបីនាក់បណ្កាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចន សុវណ្ណចាន់តុកុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ និងមានស្រុកកំណើតនៅភូមិពោធិ៍មៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ចំណែកជនរងគ្រោះមាន៣នាក់ មានឈ្មោះ ទី១ ឈ្មោះ សុខ ចាន់ឌី ភេទស្រី អាយុ៣២ឆ្នាំ រងបួសធ្ងន់ ទី២ ឈ្មោះ រស្មី ស្រីយ៉ា ភេទស្រី អាយុ១៣ឆ្នាំ រងរបួសធ្ងន់។ ទី៣ ឈ្មោះ រស្មី សូជីញ ភេទស្រី អាយុ៨ឆ្នាំ រងរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ជនសង្ស័យនិងប្ដីជនរងគ្រោះបានផឹកស្រាជាមួយគ្នានៅក្រោមផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានរអ៊ូរទាំជេប្ដី មិនឲ្យផឹកជាមួយជនសង្ស័យនៅផ្ទះរបស់ខ្លួនទេ។ ពេលផឹកអស់ស្រា ប្ដីជនរងគ្រោះបានទៅទិញស្រាបៀ និងសាច់ក្លែមបន្ថែមទៀត ធ្វើឲ្យជនសង្ស័យមានឱកាសធ្វើសកម្មភាពតែម្ដង ហើយក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ កសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម





-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


