ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងសំណេះសំណាលជាមួយសមាជិក-សមាជិកា ក្នុងក្រុងសៀមរាប
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅល្ងាចថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ បានយាងចុះជួបសំណេះសំណាលជាមួយរចនាសម្ព័ន្ធ និងសមាជិក-សមាជិកា ស្ថិតនៅក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

នៅក្នុងឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានព្រះបន្ទូលកោតសរសើរចំពោះសមាជិក-សមាជិកា ដែលតែងតែមាន បេះដូងភក្តីស្មោះត្រង់ ក្នុងការបំរើ និងបំពេញការងារជូនគណបក្សហ៊្វុនស៊ិនប៉ិច គ្រប់កាលៈទេសៈ នាពេលកន្លងមក ។

ព្រះអង្គម្ចាស់ ក៏បានមានព្រះបន្ទូលសង្កត់ធ្ងន់ថា គណបក្សហ៊្វុនស៊ិនប៉ិច គឺកេរ្តិ៍ដំណែលដ៏ពិសិដ្ឋ នៃ ព្រះករុណាព្រះបរម រតនកោដ្ឋ មានប្រវត្តិសាស្ត្រច្បាស់លាស់។ ដូច្នេះហើយ សមាជិក-សមាជិកាទាំងគ្នា ជាកូនចៅ ចៅទួត ចាំបាច់ត្រូវមានភារកិច្ច រួបរួមសាមគ្គីគ្នា ដើម្បីការពារមរតកមួយនេះ ឲ្យបានគង់វង្ស។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានប្តេជ្ញាធ្វើយ៉ាងណាឲ្យគណបក្សហ៊្វុនស៊ិនប៉ិច មានគាំទ្រសាជាថ្មី និងទទួលបានអាសនៈក្នុងរដ្ឋសភាជាតិ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើននិងសម្បូរសប្បាយរុងរឿងជានិរន្តរ៍៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


