ព័ត៌មានជាតិ
ខេត្តព្រះសីហនុកោះចំនួន ២ មានពលរដ្ឋរស់នៅច្រើនជាងគេ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុមានប្រសាសន៍នៅព្រឹកថ្ងៃទី១៧ធ្នូនេះថា បច្ចុប្បន្ននេះមានតែកោះចំនួន ២ ប៉ុណ្ណោះគឺកោះរ៉ុងនិងកោះរ៉ុងសន្លឹមនៅក្នុងខេត្តព្រះសីហនុមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេក្នុងចំណោមកោះទាំង៣០។
លោកបានបន្តថា ចំណែកកោះផ្សេងៗទៀតមិនសូវមានប្រជាពលរដ្ឋរស់នៅទេ និងកោះតូចៗខ្លះមិនមានមនុស្សរស់នៅតែម្តង។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះខេត្តព្រះសីហនុមានកោះសរុបចំនួន ៣០ កោះ ថ្មដុះ ២ និងថ្មប៉ប្រះទឹក ៥។ ក្នុងចំណោមកោះទាំង ៣០ មានតែកោះរ៉ុងនិងកោះរ៉ុងសន្លឹមស្ថិតនៅក្នុងក្រុងកោះរ៉ុងមានប្រជាពលរដ្ឋរស់នៅច្រើនជាងគេមានចំនួន ៣៣៦៣ នាក់ក្នុងនោះស្រី១៥៩៦នាក់។
ក្នុងចំណោមប្រជាពលរដ្ឋ ៣៣៦៣នាក់ ក្នុងនោះនៅកោះរ៉ុងមានចំនួន ២០០៦នាក់ ស្រី ៩៣៦នាក់ និងនៅកោះរ៉ុងសន្លឹមមាន ១៣៥៧នាក់ ស្រី៦៦០នាក់។ ចំណែកកោះផ្សេងៗទៀតមានប្រពលរដ្ឋរស់នៅដែរតែមានចំនួនតិចតួចប៉ុណ្ណោះនិងកោះចំនួនទៀតមិនមានប្រជាពលរដ្ឋរស់នៅទេដោយសារជាកោះតូចៗ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋរស់នៅលើកោះភាគច្រើនប្រកបមុខរបរនេសាទ ខ្លះទៀតប្រកបមុខរបរជាអ្នកផ្តល់សេវាទេសចរណ៍និងជាគ្រួសារកងទ័ព។
លោកបានបញ្ជាក់ថា ក្នុងចំណោមកោះទាំង ៣០ មានកោះចំនួន ១៩ ដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់គោលការណ៍ វិនិយោគដល់ក្រុមហ៊ុនឯកជនចំនួន ២៤ ក្រុមហ៊ុន។ ក្នុងនោះនៅក្រុងព្រះសីហនុមានក្រុមហ៊ុនចំនួន ៤ វិនិយោគលើកោះចំនួន ៤ រួមមានកោះដែកគោល កោះត្រេះ កោះពស់ និងកោះថាសឬកោះកោងកាង។



ចំណែកនៅក្រុងកោះរ៉ុង មានក្រុមហ៊ុនចំនួន ៧ វិនិយោគលើកោះចំនួន ៩ រួមមានកោះរ៉ុង កោះរ៉ុងសន្លឹម កោះអូន និងកោះបង (កោះសង្សារ) កោះតាង កោះកូន កោះមួយ កោះពីរ (ពីរលិច,ពីរកើត)។ រីឯនៅស្រុកព្រៃនប់មានក្រុមហ៊ុនចំនួន ១៣ វិនិយោគលើកោះចំនួន ៦ រួមមាន៖កោះប្រ៊ីសឬកោះចន្លុះ កោះស្រមោច កោះក្របី កោះឬស្សី កោះតាកៀវ និងកោះថ្មី៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


