ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត រំលឹកដល់អតីតសាកលវិទ្យាធិការទី១ សាកលវិទ្យាល័យអន្តរជាតិ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីអបអរសាទរខួប២០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យអន្តរជាតិ IU ដែលរៀបចំឡើងកាលពីម្សិលមិញនេះបានរំលឹកអតីតសាកលវិទ្យាធិការទី១ នៃសាកលវិទ្យាល័យអន្តរជាតិ លើចក្ខុវិស័យលើកស្ទួយវិស័យអប់រំ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថា ក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងទាំងមូល សាកលវិទ្យាល័យអន្តរជាតិ បានពង្រឹងនិងពង្រីកសក្តានុពលរបស់ខ្លួនក្នុងបេសកកម្មនៃការបណ្តុះបណ្តាលប្រកបដោយគុណភាព និងកិត្យានុភាព ក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ ក្នុងទិសដៅឆ្លើយតបទៅនឹងតម្រូវការ និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចក្នុងយុគសម័យនៃបដិវត្តន៍ឧហ្សាហកម្មជំនាន់ទី ៤ និងឌីជីថលរូបនីយកម្ម ក្រោមកិច្ចសហការជាមួយស្ថាប័ន, អង្គភាព និងដៃគូក្នុងរាជរដ្ឋាភិបាល, វិស័យឯកជន និងក្រៅប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតក៏បានសម្តែងនូវការរឭកនឹកឃើញ និងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធសាស្ត្រាចារ្យ អ៊ួន សាបូ ដែលជាអតីតសាកលវិទ្យាធិការទី១ នៃសាកលវិទ្យាល័យអន្តរជាតិ ដែលលោកតែងមានទស្សនៈវែងឆ្ងាយក្នុងការលើកស្ទួយវិស័យអប់រំ ឱ្យបានរីកចម្រើនលូតលាស់សម្រាប់បណ្តុះពុទ្ធិដល់កូនខ្មែរជំនាន់ក្រោយៗ។
ឯកឧត្តមបន្តថា សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ បានស្តែងឱ្យឃើញអំពីតួនាទីមិនអាចអាចខ្វះបាននៃវិស័យឯកជន នៅក្នុងការចូលរួមបណ្តុះបណ្តាល និងបង្កើតធនធានមនុស្សកម្ពុជា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាមួយនឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើផ្នែកមួយទៀតគឺការធានាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ ព្រោះថាប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងមានភាពប្រកួតប្រជែងខ្ពស់ លុះត្រាតែប្រជាពលរដ្ឋមានចំណេះ, ជំនាញ និងសុខភាពល្អបរិបូណ៌។

សុខភាពល្អបរិបូណ៌នេះ គឺជាទ្រព្យធនដ៏មានតម្លៃមហាសាលនិងជាកត្តាចាំបាច់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការនៃការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិតក៏ធ្វើការលើកទឹកចិត្តបន្ថែមទៀតដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិគ្រប់កម្រិត និងគ្រប់ផ្នែកបន្តយកចិត្តទុកដាក់រៀបចំកម្មវិធីសិក្សារបស់ខ្លួនឱ្យស្របតាមស្តង់ដារកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ទាំងក្នុងវិស័យសុខាភិបាល និងក្រៅវិស័យសុខាភិបាល ដែលសាកលវិទ្យាល័យអន្តរជាតិ កំពុងអនុវត្តនៅតាមសាខារបស់សាកលវិទ្យាល័យដែលមានស្រាប់ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនោះឡើយ។
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


