ព័ត៌មានជាតិ
ចង់រៀនជំនាញកសិឧស្សាហកម្ម គួរស្វែងយល់ចំណុចអ្វីខ្លះ?
ជំនាញកសិឧស្សាហកម្ម ជាមុខជំនាញមួយមានភាពទូលំទូលាយ អាចឱ្យសិស្សស្វែងយល់ពីការកែច្នៃចំណីអាហារជាផលិតផលសម្រេច។

ជំនាញកសិឧស្សាហកម្ម សិក្សាផ្ដោតសំខាន់លើការកែច្នៃអាហារ ការរក្សាគុណភាពអាហារ ការសិក្សាលើអតិសុខុមប្រាណ សិក្សាលើសារធាតុចិញ្ចឹម ទីផ្សារផលិតផល និងសេដ្ឋកិច្ចជាដើម។
ក្រោយបញ្ចប់ការសិក្សា សិស្សនឹងយល់ដឹងពីមូលដ្ឋានគ្រឹះក្នុងការកែច្នៃកសិផល បច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារ យល់ដឹងពីបច្ចេកវិទ្យាក្រោយការប្រមូលផល និងបច្ចេកវិទ្យាជីវអាហារ រួមទាំងការគ្រប់គ្រងសុវត្ថិភាពអាហារ។

ការសិក្សាជំនាញកសិឧស្សាហកម្ម ត្រូវមានមូលដ្ឋានគ្រឹះផ្នែក ជីវវិទ្យា និងរូបវិទ្យា ដោយកម្រិតថ្នាក់បរិញ្ញាបត្រសិក្សារយៈពេល ៤ ឆ្នាំ។

ក្រោយបញ្ចប់ការសិក្សា សិស្សអាចទៅបម្រើការងារពាក់ព័ន្ធមុខជំនាញកសិឧស្សាហកម្មមាន៖
-សាស្រ្តាចារ្យ នៅតាមគ្រិះស្ថានសិក្សា
-អ្នកវិទ្យាសាស្ត្រស្រាវជ្រាវ (វេជ្ជសាស្ត្រ)
-អ្នកជំនាញព្យាបាលដោយតមអាហារ
-អ្នកវិទ្យាសាស្រ្តអភិវឌ្ឍន៍ផលិតផល / ដំណើរការ
-មន្រ្តីកិច្ចការបទបញ្ញត្តិ
-អ្នកនិពន្ធវិទ្យាសាស្ត្រ (ឯកសាបែបវិទ្យាសាស្ត្រ)
-មន្ត្រីតាមក្រសួងពាក់ព័ន្ធ
-អ្នកបច្ចេកទេសចំណីអាហារ
-អ្នកព្យាបាលដោយសារធាតុចិញ្ចឹម
-អ្នកគ្រប់គ្រងគុណភាព
-អ្នកបច្ចេកទេសខាងផលិត
-អ្នកបច្ចេកទេសមន្ទីរពិសោធន៍វិទ្យាសាស្ត្រ

ជំនាញកសិឧស្សាហកម្មមានសិក្សានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យមានជ័យ វិទ្យាស្ថានកសិកម្មព្រែកលាប និងគ្រឹះស្ថានសិក្សាមួយចំនួនទៀត។
ប្រទេសកម្ពុជាទីផ្សារកសិឧស្សាហកម្មកំពុងមានការខ្វះខាត ខណៈការចាប់យកជំនាញនេះក៏អាចចូលរួមជួយអភិវឌ្ឍន៍ប្រទេសឱ្យមានភាពជឿនលឿនរីកចម្រើនទៅមុខ៕
ដោយ៖ ថារី
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្ត្រីជំនាញកិច្ចការព្រំដែន៖ សូម្បីផែនទីដែលថៃគូសដោយខ្លួនឯង ក៏បង្ហាញថា «ប្រាសាទតាមាន់ធំ» ស្ថិតក្នុងទឹកដីកម្ពុជា


