ជនជាតិអង់គ្លេសម្នាក់ឈឺធ្ងន់ទៅពេទ្យមិនទាន់​បណ្តាលឲ្យដេកស្លាប់ – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ជនជាតិអង់គ្លេសម្នាក់ឈឺធ្ងន់ទៅពេទ្យមិនទាន់​បណ្តាលឲ្យដេកស្លាប់

Published

on

បុរសជនជាតិអង់គ្លេសមុខរបរជាគ្រូបង្រៀនភាសារបរទេសម្នាក់បានស្លាប់ ដោយសារទៅ​ពេទ្យមិនទាន់ បង្កឱ្យមានការភ្ញាក់ផ្អើល​នៅក្នុងផ្ទះជួល​កាលពីវេលាម៉ោង១៨ និង៣០នាទីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះ​លេខ២០៨E0 ជាន់ទី០១ ផ្លូវលេខ១៩ ក្រុម៤១ ភូមិ១០ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ MOSS GARY SINCLAIR ជនជាតិអង់គ្លេស ភេទប្រុស អាយុ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ538751803 មុខរបរគ្រូបង្រៀនភាសាបរទេសនៅBritish International School of Phnom Penh ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ។

សាក្សីឈ្មោះ ឈាត ម៉ុម ភេទស្រី ជនជាតិខ្មែរ ត្រូវជាម្ចាស់ផ្ទះជួល បានឱ្យដឹងថា ជនរងគ្រោះបានមកជួលផ្ទះកើតហេតុខាងលើ កាលពីថ្ងៃទី ១០ ខែ ០៧ ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ០៨និង៣០នាទី ស្នាក់នៅតែម្នាក់ឯង ហើយជនរងគ្រោះតែងតែចេញទៅបង្រៀនភាសារអង់គ្លេស នៅត្រើយម្ខាងក្នុងសង្កាត់ ជ្រោយចង្វា ជារៀងរាល់ថ្ងៃវេលាម៉ោង០៦​និង៤០នាទី ហើយត្រឡប់មកវិញនៅវេលាម៉ោង១៨និង៣០នាទី ។

លុះនៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២១ ជនរងគ្រោះពុំបានទៅបង្រៀនពីរបីថ្ងៃមកហើយ រួចមិត្តភ័ក្ដិ របស់គាត់បានមកមើល ហើយចុះមកវិញនិយាយប្រាប់ថា សុខភាពខ្សោយបន្តិច ចាំស្អែកមកយកជនរងគ្រោះទៅពេទ្យ លុះថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២១វេលាម៉ោង១៨និង៣០នាទី មិត្តភ័ក្ដិ របស់ជនរងគ្រោះបានហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យសាន់រ៉ៃ គ្រូពេទ្យពិនិត្យឃើញកំដៅជនរងគ្រោះឡើងដល់៣៨អង្សា ហើយខ្សោយគេពុំហ៊ានយកក៏ត្រឡប់ទៅវិញ រួចក៏ហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ក៏គេមិនហ៊ានមកដោយសារកំដៅឡើងខ្លាំងពេក រហូតដល់ថ្ងៃកើតហេតុខាងលើ មិត្តភ័ក្ដិ ជនរងគ្រោះមកមើលម្តងទៀតមិនមានដង្ហើម ទើបដឹងថាស្លាប់។

សមត្ថកិច្ចបន្តថា ក្រោយពីសភាពការណ៍កើតឡើងកម្លាំងជំនាញបានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

ជាលទ្ធផលបានបញ្ជាក់ថា ករណីស្លាប់នេះ គឺដោយសារដំបៅក្លាយរោគ។

សូមបញ្ជាក់ថា សពជនបរទេសរូបនេះ មានបន្សល់ទុកនូវសម្ភារៈ៖

-កុំព្យូទ័រយួរដៃម៉ាកASUS ចំនួន០១គ្រឿង និងកាំមេរ៉ាម៉ាកCanon ចំនួន០១គ្រឿង
-ទូរសព្ទដៃម៉ាក Nokia (ចុចពិល)ចំនួន០១គ្រឿង និងសៀវភៅការងារជនបរទេសចំនួន០១ក្បាល
-ប័ណ្ណការងារជនបរទេស ចំនួន០៤សន្លឹក និងកាតផ្សេងៗចំនួន០៤សន្លឹក
-នាឡិកាដៃម៉ាកITAITEK ចំនួន០១គ្រឿង
-លុយអាមេរិច ចំនួន២១ដុល្លារ និងលុយខ្មែរ ចំនួន៨០០០រៀល
-កុំព្យូទ័រលើតុម៉ាក Dell ចំ នួន០១គ្រឿង និងឯកសារផ្សេងៗមួយចំនួន
-កាបូបចំនួន០១ និងខោអាវមួយចំនួនបានប្រគល់អោយការិយាល័យសើបអង្កេតនិងអនុវត្តន៏និតិវិធីផែនការងារអន្តោប្រវេសន៍ដើម្បីរក្សាទុកជាបណ្ដោះអាសន្ន។
+ចំពោះលិខិតឆ្លងដែនជនជាតិអង់គ្លេសលេខលេខ538751803 បានប្រគល់អោយនាយកដ្ឋាននគរបាលបច្ចេកទេសក្រសួងមហាផ្ទៃដើម្បីរក្សាទុក។
+ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានដឹកយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ៕

អត្ថបទ ៖ រស្មី

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services