ព័ត៌មានអន្ដរជាតិ
បាងកក លែងក្លាយជាទីកន្លែងដែលល្អបំផុតសម្រាប់បរទេសមករស់នៅ
បើយោងតាមការស្ទង់មតិចុងក្រោយពី InterNations ដែលជាសេវាកម្មលក់ទំនិញអនឡាញទៅកាន់ជនបរទេសនៅជុំវិញពិភពលោកបានឲ្យដឹងថា ទីក្រុងបាងកកបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ ៦ ទៅលេខ ៩ ក្នុងចំណោមទីក្រុងល្អបំផុតសម្រាប់ជនបរទេសមករស់នៅ និងធ្វើការក្នុងឆ្នាំ ២០២៣ នេះ ។
ក្រុងបាងកករបស់ប្រទេសថៃលែងក្លាយជាទីកន្លែងដែលល្អបំផុតសម្រាប់បរទេសមករស់នៅហើយ បន្ទាប់ពីត្រូវបានទម្លាក់ដោយទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅទូទាំងពិភពលោក និងជាទីក្រុងល្អបំផុតសម្រាប់នៅអាស៊ីអាគ្នេយ៍ ។

ដោយឡែក សម្រាប់ទីក្រុងចំនួន ៣ របស់អេស្ប៉ាញ ឈរនៅលើកំពូលគេសម្រាប់ជនបរទេសរស់នៅល្អបំផុត រួមមាន ទីក្រុង Malaga ស្ថិតនៅលំដាប់លេខ ១, ទីក្រុង Alicante លេខ ២ និងទីក្រុង Valencia ស្ថិតលេខ ៣ ។ ចំណែកចំណាត់ថ្នាក់លេខ ៤ បានទៅលើទីក្រុង Al Khaimah, លេខ ៥ ទីក្រុង Abu Dhabi របស់អារ៉ាប៊ីសាអូឌីត ខណៈទីក្រុង Madrid ស្ថិតនៅទី ៦ ហើយ Mexico City លំដាប់ទី ៧ ។
សូមបញ្ជាក់ថា InterNations មានសមាជិក ៥ លាននាក់នៅទូទាំងពិភពលោក ហើយការស្ទង់មតិត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីជ្រើសរើសទីក្រុងល្អបំផុត និងអាក្រក់បំផុតសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅទូទាំងពិភពលោក ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


