សេដ្ឋកិច្ច
ថៃ បញ្ចុះថ្លៃសេវាកម្មផ្សេងៗដល់ ៨០ ភាគរយដើម្បីទាញទេសចរឲ្យគ្រប់តាមគោលដៅ
ថៃបានដាក់ចេញយុទ្ធនាការ “Amazing Thailand Expat Privileges” ដោយផ្តល់ជូនកាដូពិសេសតាមរយៈការបញ្ចុះតម្លៃរហូតដល់ ៨០ ភាគរយលើសេវាកម្មជាច្រើនរួមមាន កន្លែងស្នាក់នៅ ភោជនីយដ្ឋាន សេវាសុខភាព និងការធ្វើដំណើររបស់ទេសចរបរទេសជាដើម ។

នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) លោកស្រី Thapanee Kiatphaibool បាននិយាយថា យុទ្ធនាការនេះមានគោលបំណងជំរុញទេសចរណ៍ក្នុងស្រុក និងជួយសម្រេចបាននូវគោលដៅទេសចរណ៍ឆ្នាំ ២០២៤ ខណៈតាមក្ដីរំពឹងនឹងរកចំណូលសរុបជាង ៨៥ ពាន់លានដុល្លារ ។
សម្រាប់យុទ្ធនាការនេះផងដែរមានកិច្ចសហការជាមួយប្រព័ន្ធទូរសព្ទ True-DTAC ដែលផ្តល់ជូនការបញ្ចុះតម្លៃជាច្រើនពីគ្រឹះស្ថានជាង ២០០ នៅទូទាំងប្រទេស ដើម្បីបម្រើដល់អ្នកប្រើប្រាស់ប្រព័ន្ធរបស់ខ្លួន ដែលរួមមានសណ្ឋាគារ នាវាកម្សាន្ត ភោជនីយដ្ឋាន ស្ប៉ា និងក្លឹបកីឡា ព្រមទាំងសួនទឹកជាដើម ។

នៅក្រោមយុទ្ធនាការនេះទៀតសោត ថៃក៏នឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាឧទ្យានជាតិនៅទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ ចន្លោះពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏កំពុងចែកប័ណ្ណដែលមានទឹកប្រាក់ ៥០០ បាតសម្រាប់ប្រើប្រាស់នៅស្ថានីយ៍ប្រេងឥន្ធនៈ Bangchak ផងដែរ ។
គួរបញ្ជាក់ថា ជនបរទេស និងអ្នកទេសចរអាចប្តូរ និងប្រើប្រាស់ការផ្តល់ជូនកាដូដ៏ពិសេសនេះរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយគ្រាន់តែធ្វើការចុះឈ្មោះនៅលើគេហទំព័រសម្រាប់ការបញ្ចុះតម្លៃ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


