ព័ត៌មានជាតិ
ផ្លូវនិងស្ពានធំៗចំនួន ៤ ត្រៀមបើកការដ្ឋានសាងសង់នៅប៉ុន្មានថ្ងៃទៀតនេះ
ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែនបានអះអាងថា នៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ២០២៣ នឹងមានការបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗជាបន្តបន្ទាប់។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធមានផ្លូវនិងស្ពាននឹងបើកការដ្ឋានសាងសង់ជាបន្តបន្ទាប់នៅចុងឆ្នាំ២០២២ ក៏ដូចជាដើមឆ្នាំ២០២៣ ដែលជាគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល ដើម្បីជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធធំៗដែលគ្រោងបើកការដ្ឋានសាងសង់នៅប៉ុន្មានថ្ងៃទៀតនេះរួមមានផ្លូវជាតិលេខ ៤១ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ២៦ ធ្នូប៉ុន្មានថ្ងៃទៀតនេះ និងផ្លូវជាតិលេខ ៣១ និង ៣៣ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ ៣០ ធ្នូ។
ដោយឡែកនៅដើមឆ្នាំ២០២៣ គឺនៅថ្ងៃ ០២ មករា នឹងបើកការដ្ឋានស្ថាបនាស្ពានឆ្លងទន្លេនៅខេត្តក្រចេះរួមទាំងផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំ និងនៅថ្ងៃ ០៩ មករា ឆ្នាំ ២០២៣ នឹងបើកការដ្ឋានលើកកម្រិតនិងពង្រីកផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ