បញ្ជូន​បក្សពួក​ឃាតក​បាញ់សម្លាប់​មន្ត្រីន​គរបាល​ឡើង​តុលាការ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បញ្ជូន​បក្សពួក​ឃាតក​បាញ់សម្លាប់​មន្ត្រីន​គរបាល​ឡើង​តុលាការ​

បានផុស

នៅ

​សំណុំរឿង​បាញ់សម្លាប់​លោក រ៉េត ស៊ី​ណែ​ត នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នា​ថ្ងៃ​ទី ០៧ ,០៨ ខែមករា ឆ្នាំ​២០២១​នេះ ត្រូវ​បាន​ប​ញ្ជូនមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឆាយ ហុង ព្រះ​រាជអាជ្ញារង​អម​តុលាការ​បាន​សាកសួរ​ជនសង្ស័យ​ឈ្មោះ កែ ចាន់​មាន ដែល​ជា​អ្នកបើកបរ​រថយន្ត​ឱ្យជន​ដៃដល់​ឈ្មោះ អ៊ា ណា​រេ​ន ហៅថា​ន់ ក្នុង​ពេល​ប្រព្រឹត្ត​អំពើ​ឃាតកម្ម។​

យោង​តាម​ព័ត៌មាន​បឋម​បា​នឱ្យដឹងថា តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​ឈ្មោះ កែ ចាន់​មាន ពី​​បទ « សមគំនិតក្នុងអំពើឃាតកម្ម និងបទជួញដូរសារធាតុញៀន » ​ ហើយ​បញ្ជូន​ជន​ត្រូវ​ចោទ​អោយ​ចៅ​ក្រម​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

ចំណែក​ជន​ដៃដល់​ឈ្មោះ អ៊ា ណា​រេ​ន កំពុង​​រត់​គេចខ្លួន​នៅឡើយ បើ​យោងតាម​ព័ត៌មាន​ចុងក្រោយ ជន​ដៃដល់​ទំនង​ជារ​ត់ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ នា​ខេត្ត​ស្ទឹងត្រែង ។​

រីឯ​ស្ត្រី​ឈ្មោះ មាន សុខ​អន ជា​ប្រពន្ធ​របស់​ជន​ដៃដល់ និង​ស្ត្រី​ឈ្មោះ វង្ស សុភាព ជា​មិត្តភ័ក្ដិ​ នឹង​ត្រូវ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ដោយសារ​មិន​ជា​ប់​ពាក់ព័ន្ធ​និង​អំពើ​ល្មើស ៕

អត្ថបទ ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services