Connect with us

សន្តិសុខសង្គម

បញ្ជូនក្រុមក្មេងទំនើង សប្បាយបោះគេ ហៅ (SBK) ៨ នាក់ ទៅតុលាការ

បានផុស

នៅ

កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើង «សប្បាយបោះគេ» (SBK) ចំនួន ៨នាក់ជាសាធារណៈ រួចបញ្ជូនទៅកាន់តុលាការ ដេីម្បីចាត់ការតាមនីតិវិធី កាលពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤នេះ។

នៅក្នុងសន្និសិទកាសែត លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា ដោយអនុវត្តមានបទបញ្ជាឯកឧត្តមឧត្តមសេនីយ៍ ឯក ជួន ណារិន អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃហើយឈានទៅ ឃាត់ខ្លួនបានក្រុមក្មេងទំនើងចំនួន ៨នាក់ កាលពីថ្ងៃទី២០ខែ ឧសភា ឆ្នាំ ២០២៤នេះ ដែលបានបង្កហឹង្សាដោយចេតនាមានស្ថានទង្ងន់ទោស និងលួចមានស្ថានទង្ងន់ទោស បង្កឱ្យជនរងគ្រោះមានរបួសស្នាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានបញ្ជាក់ឱ្យដឹងទៀតថា ក្រុមក្មេងទំនើងឈ្មោះ ក្រុម SBK ( សប្បាយបោះគេ )បានធ្វើសកម្មភាពចំនួន ៤ករណី ក្នុងរយៈពេល៣ខែ ខែមិនា មេសា និងខែឧសភា ឆ្នាំ ២០២៤នេះ។ ក្រុមនេះ បានធ្វើសកម្មភាពយ៉ាងហាវ ដែលមានគ្នាចំនួនប្រមាណ ២០នាក់ ហើយឃាត់បាន ៨នាក់ នៅសេសសល់មួយចំនួនទៀតសមត្ថកិច្ច នឹងស្រាវជ្រាវបង្ក្រាបបន្តទៀត ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញបានដាក់ចេញនូវវិធានការបង្ក្រាបក្មេងទំនើង ហើយរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងមានសកម្មភាពផុសផុល។ នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ ២០២៤ យើងបានបង្ក្រាបបានចំនួន៣ ៣៧ករណី ឃាត់ខ្លួនបានចំនួន ៧៨៨នាក់ ក្នុងនោះបានប្រើវិធានការអប់រំចំនួន ៩៣ករណី និងបញ្ជូនទៅកាន់តុលាការ ចំនួន ២៤១ករណី។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានអំពាវនាវដល់អាណាព្យាបាល លោកគ្រូអ្នកគ្រូសូមចូលសហការជាមួយសមត្ថកិច្ច ដើម្បីបង្ការទប់ស្កាត់ក្រុមក្មេងទំនើងព្រមទាំងអំពាវនាវ ដល់ក្រុមក្មេងទំនើងផ្សេងៗទៀត ដែលពុំទាន់ត្រូវបានចាប់ខ្លួនកំពុងបង្កអសន្តិសុខ ក្នុងសង្គម សូមឱ្យដកខ្លួនថយជាបន្ទាន់ បើនៅតែបន្តធ្វើសកម្មភាព សមត្ថកិច្ច នឹងអនុវត្តបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

កប៉ាល់ដឹកទំនិញពីថៃលិច ត្រូវបានប្រជានេសាទ និងសមត្ថកិច្ចកម្ពុជា ជួយសង្រ្គោះបុរសថៃ ១០ នាក់

សន្តិសុខសង្គម៦ ម៉ោង មុន

ខ្យល់កន្ត្រាក់បានវាយដំបូលផ្ទះពលរដ្ឋជាង ១០០ ខ្នង និងបំផ្លាញកៅស៊ូមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រូបមន្ត​សន្តិភាព​១០​ចំណុច​របស់​លោក ហ្សេលេនស្គី ដែល​ត្រៀម​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​នៅ​ស្វីស មាន​អ្វី​ខ្លះ?

កីឡា៧ ម៉ោង មុន

លោក ខូវ ឆាយ៖«Leduc ជាបុគ្គលមិនគួរឲ្យទុកចិត្ត មិនអនុញ្ញាតឲ្យប្រកួតគុនខ្មែរដាច់ខាត»

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យូនីសេហ្វ៖ ៩០%នៃ​កុមារ​​នៅ​តំបន់​ហ្គាហ្សា ខ្វះ​អាហារ​បរិភោគ​សម្រាប់​ការ​លូតលាស់

Sokha Hotels

ព័ត៌មានពេញនិយម