សន្តិសុខសង្គម
ជនសង្ស័យវាយទូរលក់មាសនៅផ្សារលើធំថ្មី ក្រុងសៀមរាប ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ
ចោរចិត្តសឿងម្នាក់ ដែលបានចូលវាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ដកពោធិ សង្កាត់ស្លាក្រាម ក្រុង ខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូង ចាត់ការទៅតាមនីតិវិធីនៃច្បាប់។

ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៦ ដោយមានបុរសម្នាក់បានចូលវាយទូរលក់មាស ប្លន់យកគ្រឿងអលង្ការ ដែលមានយីហោ វេត ចាន់តាក់ តូបលេខ ៥៩ នៅក្នុងផ្សារលើធំថ្មី ស្ថិតក្នុងភូមិ ដកពោធិ សង្កាត់ស្លាក្រាម ក្រុង ខេត្តសៀមរាប នៅទាំងកណ្តាលថ្ងៃ ហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត សហការជា មួយអាជីវករក្នុងផ្សារ ចាប់ឃាត់ខ្លួនបានទាន់ពេលវេលាភ្លាមៗ។
តាមការបញ្ជាក់របស់សមត្ថកិច្ចរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំអការិយាល័យជំនាញ ចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង័្សយបាន ១នាក់ និងដកហូតវត្ថុតាង មានម៉ូតូស្គប់ពី ១គ្រឿង,ទូរស័ព្ទដៃ ១គ្រឿង , ញញួរ ១ដើម , កាំបិតតាំងតោ ១ដើម , លោកហធាតុពណ៌លឿង ៣ខ្សែ បានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដើមី្បអនុវត្ថនីតិវិធីបន្ត ព្រមទាំងបានប្រគល់ ខែ្សដៃផ្លាក់ទីន ទាំង ៣ខែ្ស ដល់ជនរងគ្រោះវិញផងដែរ។

បើតាមសមត្ថកិច្ច ជនសង័្សយ ខាងលើមានឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានកម្លាំងជំនាញធ្វើតេស្ត៍ ទឹកនោម រកឃើញមានសាធារធាតុញៀនក្នុងខ្លួន៕




ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


