Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ ៖ ខេត្តកំពតនឹងប្រារព្ធពិធីឆ្លងឆ្នាំបី​ថ្ងៃ អមដោយកម្មវិធីសំខាន់ៗ​ជាច្រើន

បានផុស

នៅ

រដ្ឋបាលខេត្តកំពត នឹងរៀបចំកម្មចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៩-៣១ ខែធ្នូ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល។ នេះបើតាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីណុល បានឱ្យដឹងថា នៅក្នុងពិធីឆ្លងឆ្នាំខាងមុខ រដ្ឋបាលខេត្តកំពត មានរៀបចំកម្មវិធីសំខាន់ៗ ដូចជា ​​ការប្រណាំងទូកនេសាទ ប្រកួតកីឡាប្រដាល់ ការជិះម៉ូតូឆ័ត្រយោង និងការប្រគុំតន្រ្តីធំៗ ដោយធ្វើនៅតាមដង​ព្រែកកំពង់បាយពីរកន្លែង និងពហុកីឡាដ្ឋានរបស់ខេត្ត។ ក្នុងនោះ ក៏មានការដុតកំាជ្រួច ពីរយប់ជាប់គ្នាផងដែរ។

តាមរយៈកម្មវិធីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត បានអំពាវនាវដល់ពលរដ្ឋទៅកម្សានលេងនៅខេត្តកំពត​ថ្ងៃឆ្លងឆ្នាំឱ្យច្រើន​កុះករ ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល។

បើតាមលោកប្រធានមន្ទីរ ខេត្តកំពតបច្ចុប្បន្នមានការអភិវឌ្ឍខ្លាំង និងមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនផងដែរ។ តំបន់ទេសចរនៅខេត្តកំពត បង្ហាញអំពីទិដ្ឋភាពផ្សេងៗគ្នា។ ចំពោះគោលដៅទេសចរណ៍នៅខេត្តកំពត ដែលមានភ្ញៀវ​ចាប់​អារម្មណ៍ និងទៅកម្សាន្តលេងច្រើន មានដូចជា តំបន់ធម្មជាតិទឹកឈូ ជាតំបន់មានភាពទាក់ទាញតាមរយៈ​សកម្មភាព​កីឡាលើទឹក និងទឹកថ្លាត្រជាក់សម្រាប់ងូតលេងកម្សាន្ត។ តំបន់បន់ភ្នំបូកគោ មានទីតាំងកម្សាន្ត ជាតំបន់​ធម្មជាតិ វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត។ នៅលើភ្នំ មានតំបន់ទេសចរណ៍ដ៏សម្បូរបែប ពិសេសមានអាកាស​ធាតុត្រជាក់ និងខ្យល់អាកាសបរិសុទ្ធ សម្រាប់អ្នកទេសចរអាចបំបាត់រាល់ការស្មុគស្មាញទាំងឡាយ។ តំបន់ទំនប់ម្លេច មានការអភិវឌ្ឍ និងមានភ្ញៀវទេសចរទៅកម្សាន្តច្រើន។ ក្រៅពីតំបន់ធំៗទាំងនេះ នៅមានតំបន់កសិទេសចរជាច្រើនទៀត នៅក្នុងខេត្តកំពត។​ ក្នុងនោះ សហគមន៍ត្រពាំងសង្កែក៏មានភ្ញៀវកើនឡើងជាលំដាប់ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម