Connect with us

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជំរុញនិស្សិតសិក្សាក្រៅប្រទេស​កសាងមូលដ្ឋានគ្រឹះឱ្យរឹងមាំ​ដើម្បីសម្រេចជោគជ័យត្រឡប់​មកអភិវឌ្ឍមាតុភូមិវិញ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំផ្ញើដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសបន្តការសិក្សានៅប្រទេស​អូស្រា្តលី និងនូវែលសេទ្បង់ ឱ្យខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈានទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ពិតប្រាកដ កសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យក្នុង​ការបំពេញ​មុខងារ តួនាទី និងភារកិច្ចនាពេលអនាគត និងត្រលប់មកមាតុប្រទេសវិញ ដើម្បីចូលរួមចំណែក​អភិវឌ្ឍប្រ​ទេស​ជាតិ ដែលកំពុងត្រូវការធនធានមនុស្ស។ លើសពីនេះទៀត ត្រូវព្យាយាមស្វែងយល់ និងក្រេបយកនូវចំណេះដឹង​អំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវបណ្តាញ​ទំនាក់ទំនងប្រទាក់​ក្រទ្បា​រវាងគ្រប់​ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និស្សិត កំពុងរស់នៅ និងសិក្សារៀនសូត្រ ពិសេសត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍បែបនេះ នៅក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារ​ខ្មែររស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់  កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ឱកាសនៃការជួបជុំក្នុងធ្លុងសាមគ្គីភាពនៃមហាគ្រួសារខ្មែរប្រកប​ដោយភាព​សប្បាយរីករាយនេះ គឺកើតពីម្លប់នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេសនៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈ​ការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរ​ទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហើយប្រទេសជាតិក៏មានការអភិវឌ្ឍរីក​ចម្រើន​យ៉ាងសម្បូរបែប។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកំសាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និងនឹករឭកចំពោះមាតុភូមិជាទីស្នេហានៃយើង។ ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់​និស្សិតខ្មែរយើងដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងមហា​សាមគ្គីប្រជា​ជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។  កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាពពេញលេញ  ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែងសម្រាប់ខ្មែរ​យើងទាំងអស់គ្នាជាច្រើន​ជំនាន់តរៀងទៅ។

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត បានថ្លែងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា  នៃក្រុមការងារ​យុវជន​ប្រចាំប្រទេសអូស្ត្រាលី និងនូវែលសេទ្បង់ ដែលបានយកអស់កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន,  និងពេល​វេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី  និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះ​បីក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សានូវការផ្សារភ្ជាប់ទំនាក់ទំនង​ជាប់ជាប្រចាំ​ជាមួយ​បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវែលសេឡង់ ជាពិសេសការជួយដោះស្រាយ​ការលំបាក​ផ្សេងៗ​របស់និស្សិតខ្មែរ ដែលទៅរៀនសូត្រនៅទីនោះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម