ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ១០លានរៀលដល់អ្នកស្រី ហែម ស៊ីណាត បេក្ខជនប្រឡងបាក់ឌុបវ័យ ៥៦ឆ្នាំ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់អ្នកស្រី ហែម ស៊ីណាត ដែលជាបេក្ខជនប្រឡងបាក់ឌុបវ័យ ៥៦ឆ្នាំ ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជីវិតរបស់អ្នកស្រី។

សូមជម្រាបថា អ្នកស្រី ហែម ស៊ីណាត អាយុ ៥៦ ឆ្នាំ មកពីភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមាន ជ័យ បានចូលរួមប្រឡងបាក់ឌុបសម័យប្រឡង ៥ ធ្នូ ២០២២។ តែលទ្ធផលអ្នកស្រី ហែម ស៊ីណាត មិនបានប្រឡងជាប់នោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២នេះថា «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជីវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម ស៊ីណាតអាយុ ៥៦ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់ នូវថវិកាចំនួន ១០លានរៀល»។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរអ្នកស្រី ហែម ស៊ីណាត ឲ្យប្រឡងបាក់ឌុបជាប់នៅឆ្នាំ ២០២៣ខាងមុខ។

អ្នកស្រី ហែម ស៊ីណាត ខិតខំចូលប្រឡងបាក់ឌុប ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួន ចង់ធ្វើជាគ្រូបង្រៀនមួយរូប។ ទោះបីជាលទ្ធផលឆ្នាំ ២០២២នេះ មិនជាប់ក៏ដោយ ក៏អ្នកស្រី ហែម ស៊ីណាត និយាយថា នៅឆ្នាំ ២០២៣ អ្នកស្រី នឹងដាក់ពាក្យប្រឡងម្ដងទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


