ព័ត៌មានជាតិ
ការវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស គឺធ្វើឡើងទៅលើទណ្ឌិតទូទៅ
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងថា ការវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស គឺធ្វើឡើងទៅលើទណ្ឌិតទូទៅ ដោយមិនបានគិតថា ពួកគេជាអ្នកនយោបាយ ឬជាសកម្មជនគណបក្សនយោបាយណាមួយ នោះទេ។

ការអះអាងនេះ បន្ទាប់ពីមានមតិខ្លះនិយាយថា ការលើកលែង និងបន្ធូរបន្ថយទោសទណ្ឌិត ក្នុងឱកាសទិវាជ័យជម្នះ ៧ មករា ២០២៣ ដោយមិនមានឈ្មោះសកម្មជនអតីតបក្សប្រឆាំងថា ជារឿងអយុត្តិធម៌ និងមានការរើសអើងផ្នែកនយោបាយ។
ពាក់ព័ន្ធនឹងមតិទាំងនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៦ ខែមករានេះថា ការវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស គឺផ្អែកទៅលើគោលការណ៍ច្បាប់ និងលក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់ ព្រមទាំងមានគណៈកម្មការវាយតម្លៃត្រឹមត្រូវ ចាប់តាំងពីពន្ធនាគារថ្នាក់រាជធានី-ខេត្ត ដល់ថ្នាក់ជាតិ។
លោក ជិន ម៉ាលីន បានបញ្ជាក់ថា ការវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស មិនបានគិតថា ពួកគេជាអ្នកនយោបាយ ឬជាសកម្មជនគណបក្សនយោបាយណាមួយនោះទេ តែវាយតម្លៃជាទូទៅ ដោយផ្អែកលើលក្ខខណ្ឌ ដែលមានបញ្ញាត្តិក្នុងច្បាប់ជាធរមាន។
លោកឲ្យដឹងយ៉ាងដូច្នេះថា «ការវាយតម្លៃហ្នឹង មិនបានពិនិត្យទៅលើលក្ខខណ្ឌថា គាត់អ្នកនយោបាយ ឬមិននយោបាយ សកម្មជន ឬក៏មិនសកម្មជននោះទេ យើងពិនិត្យជាទូទៅ ហើយផ្អែកទៅលើលក្ខខណ្ឌ ដែលមានបញ្ញាត្តិនៅក្នុងច្បាប់ បានសេចក្ដីថា គ្រប់លក្ខខណ្ឌ ទទួលបានការវាយតម្លៃថា អាចទទួលបានការលើកលែងទោស និងបន្ធូរបន្ថយទោសបាន អាហ្នឹងគឺគាត់ត្រូវបានអនុញ្ញាត ចូលទៅក្នុងបញ្ជីដែលត្រូវលើកលែងទោស និងបន្ធូរបន្ថយទោស»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ទៀតថា ការវិនិច្ឆ័យរបស់គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស មិនបានផ្ដោតទៅលើថា អ្នកទោសនោះជាសកម្មជន ឬមិនមែនជាសកម្មជន ឬអ្នកមកពីមជ្ឈដ្ឋានណាមួយនោះទេ តែត្រូវពិនិត្យជាទូទៅ។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយរូបទៀត បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រ ផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ ដោយក្នុងស្រ្ដីចំនួន ២៧ នាក់។
បញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស រួមមាន៖
-បន្ថយទោស ៣ខែ ចំនួន ២១៥នាក់
-បន្ថយទោស ៦ខែ ចំនួន ៥៤នាក់
-បន្ថយទោស ៩ខែ ចំនួន ១១នាក់
-ការបន្ថយទោស ១២ខែ ចំនួន ២នាក់
-លើកលែងទោសម្នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


