ព័ត៌មានជាតិ
រដ្ឋាភិបាលដំឡើងប្រាក់បំណាច់មុខងារដល់អភិបាលរាជធានី-ខេត្ត ចំនួន ១លាន ១៣ ម៉ឺនរៀល
តាមអនុក្រឹត្យលេខ០៤ អនក្រ.បក ចុះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកែប្រែ និងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិល បានដំឡើងប្រាក់បំណាច់អភិបាលរាជធានី-ខេត្ត ចំនួន ១លាន ១៣ម៉ឺនរៀល។

តាមអនុក្រឹត្យលេខ០៤ អនក្រ.បក ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ត្រូវបានកែប្រែ និងដំឡើងដូចជា ក្នុងវិស័យរដ្ឋបាល កាទូត និងបច្ចេកទេស, វិស័យអប់រំ, វិស័យសុខាភិបាល និងវិស័យអប់រំ។ ក្នុងនោះ វិស័យរដ្ឋបាល កាទូត និងបច្ចេកទេស មានចែកតាមថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយថ្នាក់ជាតិ ត្រូវបានដំឡើង និងកែប្រែចាប់ពី ១២លានរៀល ដល់ ៦៣៧,៥០០៛ សម្រាប់ ១៣៧តួនាទី។
សម្រាប់ថ្នាក់ក្រោមជាតិ រដ្ឋាភិបាលបានដំឡើង និងកែប្រែ ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ចំនួន ១លាន ១៣ម៉ឺនរៀល ដល់ ៦៣៧,៥០០៛ សម្រាប់ ៥១តួនាទី។ ចំពោះវិស័យអប់រំបានបែងចែកជាវិស័យអប់រំទូទៅ និងពិសេស។ វិស័យអប់រំទូទៅ ប្រាក់បំណាច់មុខងារមន្រ្តីរាជការស៊ីវិល ត្រូវបានកែប្រែ និងដំឡើង ចាប់ពី ១,៩៣០,០០០៛ ដល់ ៦៨៧,៥០០៛ សម្រាប់ ១៨៤តួនាទី។
រីឯ ប្រាក់បំណាច់មុខងារផ្នែកអប់រំពិសេស មានចំនួន ១លាន ៨សែនរៀល ដល់ ១,៣៨០,០០០៛ សម្រាប់ ១២តួនាទី។សម្រាប់ប្រាក់បំណាច់មុខងារ ក្នុងវិស័យសុខាភិបាល ១,១៣០,០០០៛ ដល់ ៦៣៧,៥០០៛ សម្រាប់ ៧០តួនាទី។ វិស័យចុងក្រោយគឺ វិស័យយុត្តិធម៌ ត្រូវបានដំឡើង និងកែប្រែប្រាក់ ចាប់ពី ១,៩៣០,០០០៛ ដល់ ៧០៧,៥០០៛ ក្នុង ៣៦តួនាទី៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


