ព័ត៌មានជាតិ
សាស្រ្តាចារ្យប្រវត្តិសាស្រ្ត បំភ្លឺជុំវិញដើមកំណើតជនជាតិខ្មែរ
លោកសំបូរ មាណ្ណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្រ្តខ្មែរបានចេញមកពន្យល់ជុំវិញបញ្ហាទាក់ទងនឹងដើមកំណើតជនជាតិខ្មែរ ក្រោយមានការលើកឡើងថាខ្មែរមានដើមកំណើតកាត់ពីឥណ្ឌាឫចិន។
លោកសាស្ត្រាចារ្យសំបូរ មាណ្ណារ៉ា ដែលតែងតែស្រាវជ្រាវទាក់ទងវប្បធម៌និងប្រវត្តិសាស្រ្តបានធ្វើការពន្យល់ថា ខ្មែរមានកំណើតពីពួកមេឡាណេស៊ីយាងនិងឥណ្ឌូនេស៊ីយាង ហើយខ្មែរជាជនជាតិមួយស្ថិតនៅអំបូរខ្មែរមន ដែលបានមករស់នៅរាយប៉ាយលើទឹកដីនៅឧបទ្វីបឥណ្ឌូចិននិងតំបន់អាស៊ីអាគ្នេយ៍តាំងពី ៤ ០០០ ទៅ ៥ ០០០ឆ្នាំមុនគ្រិស្តសករាជ។

លោកសាស្ត្រាចារ្យភ្ញាក់ផ្អើលក្រោយមានការលើកឡើងថា ខ្មែរមានកំណើតកាត់ពូជជាមួយចិន ឬឥណ្ឌា។ លោកបានហៅការលើកឡើងនេះជាការយល់ច្រឡំ និងខ្វះការស្រាវជ្រាវច្បាស់លាស់។
លោកសាស្ត្រាចារ្យលើកឡើងភស្តុតាងថា តាមការសិក្សាស្រាវជ្រាវដោយប្រៀបធៀបសន្ទស្សន៍លលាដ៍ក្បាលមនុស្សខ្មែរនិងឥណ្ឌាមានលក្ខណៈខុសគ្នាស្រឡះ មិនមែនជាអម្បូរជាតិសាសន៍តែមួយនោះទេ។
លោកសាស្រ្តាចារ្យបន្តថា បើនិយាយពីមនុស្សសាស្រ្តវិញគឺខ្មែរមានកម្ពស់ទាបជាងឥណ្ឌា ឆ្អឹងខ្មងជើងខ្លីជាងឥណ្ឌា ដែលបញ្ជាក់ថាពូជខ្មែរខុសពីឥណ្ឌា។
ដោយឡែកទាក់ទងសង្គមសាស្រ្តនិងវប្បធម៌វិញក៏ខុសគ្នាដែរ តាំងពីសម័យដើមមនុស្សខ្មែរគឺឲ្យតម្លៃលើនារី លើកតម្កើងមាតាជាធំ ខុសពីឥណ្ឌានិងចិនឲ្យតម្លៃលើបិតាធិបតេយ្យគឺប្រុសជាធំ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា លើកឡើងយ៉ាងដូច្នេះថា ការមិនយល់ដឹងពីប្រវត្តិសាស្ត្រមិនបានស្រាវជ្រាវឲ្យបានច្បាស់លាស់ហើយយកទៅផ្សព្វផ្សាយបន្ត នាំឲ្យមានការបកស្រាយខុសនិងភណ្ឌច្រឡំ។
បើតាមលោកសាស្រ្តាចារ្យ ពូជសាសន៍ខ្មែរកាត់ផ្សំពីអម្បូរមេឡាណេស៊ីយាងនិងឥណ្ឌូនេស៊ីយាងដែលបានចាប់កំណើតនៅលើទឹកដីរបស់ខ្លួនរាប់ពាន់ឆ្នាំ មុនកកើតរដ្ឋខ្មែរដំបូងនៅសតវត្សទី ១ ដែលបង្កើតបានសន្តតិវង្សព្រះនាង លីវ យី និងព្រះបាទហ៊ុន ទៀន តរហូតមកដល់បច្ចុប្បន្ននេះ។
រួមសេចក្ដីមកតាមរយៈភស្ដុតាងជាច្រើនបង្ហាញថា ខ្មែរជាជាតិសាសន៍មានអាយុកាលចំណាស់នៅភូមិភាគអាស៊ីអាគ្នេយ៍ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយដោយឡែកពីអំបូរឥណ្ឌានិងចិន ហើយដែលនរវិទូលោកឲ្យឈ្មោះថា អូស្រ្ដូអាស្យាទិក (Au stroasiatiques)៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


