Connect with us

ព័ត៌មានជាតិ

បន្តិតទៀតនេះ សម្តេចតេជោ នឹងអញ្ជើញជួបអ្នកសារព័ត៌មាន​ជិត ៥ពាន់នាក់​ នៅកោះពេជ្រ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងផ្តល់កិត្តិយសជួបសំណេះសំណាល និងពិសាអាហារ​សាមគ្គីជាមួយអ្នកសារព័ត៌មាន ប្រមាណជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលបន្តិចទៀតនេះ ក្រោយពីខកខានជួបជុំអស់រយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះគឺជាលើកទី៥ នៃពិធីជួបជុំសំណេះសំណាល និងអាហារសាមគ្គីរវាងអ្នកសារព័ត៌មាន និងសម្តេចនាយករដ្ឋមន្រ្តី។

កាលពីជំនួបលើកទី៤ សម្តេចតេជោ ហ៊ុន សែន បានធ្វើការវាយតម្លៃចំពោះការបំពេញការងាររបស់អ្នកព័ត៌មានកម្ពុជា ហើយក៏តែងផ្តល់នូវអនុសាសន៍ផ្សេងៗ ដើម្បីជាការកែលំអរឱ្យការងារព័ត៌មាននេះ បានចូលរួមចំណែកកាន់​តែមាន​ប្រសិទ្ធភាពបន្ថែមទៀតក្នុងការជួយកែលំអរ និងអភិវឌ្ឍសង្គមកម្ពុជា។

សូមបញ្ជាក់ថា ជំនួបនៅល្ងាចថ្ងៃទី១៤ ខែមករា ដែលជាខួប៣៨ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏នឹងអនុញ្ញាតឱ្យអ្នកព័ត៌មានសាកសួរព័ត៌មាននានាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម