ព័ត៌មានជាតិ
ដំណើរទស្សនកិច្ចមេដឹកនាំកម្ពុជាទៅម៉ាល់ឌីវ មានចុះហត្ថលេខាលើឯកសារចំនួន ៦
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋម៉ាល់ឌីវ នឹងមានការចុះហត្ថលេខាលើឯកសារចំនួន ៦។

លោក ស្រី ថាំរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសម៉ាលឌីវ នឹងមានការចរចានិងចុះហត្ថលេខាលើឯកសារចំនួន ៦ ពាក់ព័ន្ធវិស័យទំនាក់ទំនងការទូត សុខាភិបាល និងទេសចរណ៍។
ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ក្រៅពីជំនួបជាមួយប្រធានាធិបតីម៉ាល់ឌីវ លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី ប្រមុខដឹកនាំកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏នឹងទទួលជួបថ្នាក់ដឹកនាំប្រទេសម៉ាល់ឌីវមួយចំនួនទៀត មានអនុប្រធានាធិបតីម៉ាល់ឌីវ ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសម៉ាល់ឌីវផងដែរ។

តបតាមការអញ្ជើញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាទៅប្រទេសម៉ាល់ឌីវ ក៏មានការចូលរួមអមដំណើរដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


