ព័ត៌មានជាតិ
ក្រមប្រតិបត្តិគ្រឹះស្ថានធនាគារ និងហិញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ
ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តពេញលេញ នាថ្ងៃទី ១៩ ខែមករានេះ ចំពោះសមាជិក សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បន្ទាប់ពីក្រមនេះត្រូវបានប្រកាសដាក់ឱ្យអនុវត្តបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

លោក Raymond Sia ប្រធានក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា បានលើកឡើងកាលពីថ្ងៃទី ១៨ មករា ថា “នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, អាកប្បកិរិយា និងសកម្មភាពរបស់គ្រឹះស្ថាននីមួយៗ មានសារៈសំខាន់ណាស់ ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសុចរិតភាព និងជំនឿទុកចិត្តជាមួយនឹងអតិថិជននិងសាធារណជន។ លោក Raymond Sia បន្តថា ជាតំណាងធនាគារនីមួយៗ យើងត្រូវផ្សព្វផ្សាយ និងជំរុញគុណតម្លៃទាំងនេះ ដើម្បីទទួលបានឧត្តមភាពនៅក្នុងគ្រប់កិច្ចការដែលយើងធ្វើ”។

លោក Raymond បានគូសបញ្ជាក់ថា៖«ខ្ញុំសូមប្រកាសថា ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ត្រូវបានដាក់ឱ្យអនុវត្តពេញលេញចាប់ពីខែមករាឆ្នាំ ២០២៣នេះតទៅ ចំពោះសមាជិកសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា»។
ក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានផ្តួចផ្តើម និងដាក់ឱ្យអនុវត្តស្របទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ដើម្បីធានាពីការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុមាននិរន្ទរភាព ភាពធន់ លើកកម្ពស់និងពង្រឹងកិច្ចការពារអ្នកប្រើប្រាស់ និងធ្វើឱ្យប្រសើរឡើងនូវក្រមសីលធម៌ និងវីជ្ជាជីវៈសម្រាប់គ្រឹះស្ថាធនាគារ និងហិរញ្ញវត្ថុ។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ដែរថា បន្ទាប់ពីក្រមប្រតិបត្តិត្រូវបានដាក់ឱ្យអនុវត្តសាកល្បងជិតមួយឆ្នាំមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តក្រម តាមរយៈសិក្ខាសាលាថ្នាក់តំបន់ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ ស្តីពីការពង្រឹងសមត្ថភាព គ្រប់គ្រងសាខាប្រកបដោយប្រសិទ្ធភាព ចីរភាព ក្រមសីលធម៌ និងវិជ្ជាជីវៈ។ សិក្ខាសាលាដែលបានរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុទាំងអស់នោះ មានការចូលរួមពីថ្នាក់ដឹកនាំភូមិភាគ សាខា របស់សមាជិកសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រមាណជា ៨០០នាក់ នៅ
ទូទាំងប្រទេស។

លោក សុខ វឿន ដែលជាប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុនៃសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍បន្តថា៖ ”យើងសង្កេតឃើញថា គ្រឹះស្ថានដែលជាសមាជិករបស់សមាគមទាំងបី បានខិតខំយកចិត្តទុកដាក់ក្នុងការអនុលោមតាមវិធាននៃក្រមប្រតិបត្តិ បើទោះជាវាមិនមានភាពងាយស្រួលក៏ដោយ ក៏ប៉ុន្តែដើម្បីបុព្វហេតុនៃការចូលរួមចំណែកធ្វើឱ្យប្រព័ន្ធធនាគារកាន់តែរឹងមាំ ប្រកបទៅដោយបរិយាបន្ន និងកិច្ចការពារអតិថិជន គ្រឹះស្ថានទាំងអស់បានខិតខំពុះពារធ្វើយ៉ាងណាឱ្យខានតែបានក្នុងការកែលម្អប្រព័ន្ធ និងគោលនយោបាយរបស់ខ្លួន ដើម្បីធានាថា គ្រឹះស្ថានរបស់ខ្លួនអនុវត្តបានយ៉ាងពេញលេញតាមស្តង់ដារដែលបានចែងនៅក្នុងក្រមនេះ។”
លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា បានកោតសសើរដល់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា ដែលបានផ្តួចផ្តើមរៀបចំ និងអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន ដែលជាសមិទ្ធផលសំខាន់សម្រាប់រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន។ គ្រឹះស្ថានជាសមាជិក ដែលបានខិតខំអនុវត្តតាមគោលការណ៍នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទានក៏ជាកត្តាចាំបាច់មួយទៀត ដើម្បីរួមគ្នារក្សាបាននូវការផ្តល់នៃក្រមប្រតិបត្តិសីលធម៌វិជ្ជាជីវៈមានការទទួលខុសត្រូវ និងគិតគូរដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់។

លោក គិត សុវណ្ណារិទ្ធ បន្ថែមថា ការរក្សាបាននូវស្ថិរភាព និងចីរភាពនៃការអភិវឌ្ឍវិស័យ ធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជា ការពង្រឹងការអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមអនុវត្តគោលការណ៍ទីផ្សារ និងកិច្ចការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ទាមទារឱ្យមានការចូលរួមពីធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារឯកជន។
លោក សុវណ្ណារិទ្ធបន្ថែមទៀតថា ការរៀបចំសិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិធានផ្តល់ឥណទាន គឺជាវេទិកាមួយជួយឱ្យគ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ អាចយល់ដឹងកាន់តែច្បាស់អំពីគោលការណ៍ទាំងអស់នៃក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ព្រមទាំងមានឱកាសលើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ដែលជួបប្រទះ បន្ទាប់ពីការដាក់ចេញឱ្យអនុវត្តជាបណ្តោះអាសន្ននូវក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាននេះ។
លោកសង្កត់ធ្ងន់ថា សិក្ខាសាលានេះក៏នឹងជួយធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការអនុវត្តក្រមប្រតិបត្តិ និងវិធានផ្តល់ឥណទាន ដែលនឹងក្លាយជានិយាមមួយដ៏សំខាន់ក្នុងការពង្រឹងការអនុវត្តទីផ្សារ ព្រមទាំងការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការរក្សាបាននូវតម្លាភាព និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួតប្រជែង ដើម្បីបន្តធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជនចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ