ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យអាមេរិកផ្តល់បទពិសោធន៍ពីការថែទាំសុខភាព និង ជំនាញឯកទេសវះកាត់
ក្រុមគ្រូពេទ្យអាមេរិកផ្តល់បទពិសោធន៍ពីការថែទាំសុខភាព និង ជំនាញឯកទេសព្យាបាលជំងឺវះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់ ដល់គ្រូពេទ្យកម្ពុជា។


ថ្លែងក្នុងឱកាសចុះពិនិត្យព្យាបាលជំងឺវះកាត់ដល់ពលរដ្ឋកម្ពុជា នៅថ្ងៃទី២៣ ខែមករានេះ លោកសាស្ត្រាចារ្យ Elliott Brender ស្ថាបនិករបស់អង្គការ SFC(Surgeons for Cambodia) ប្រចាំនៅសហរដ្ឋអាម៉េរិក មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣នេះ គឺជាបេសកកម្មលើកទី១១ ដោយចាប់ផ្តើមតាំងពីឆ្នាំ២០០៨ ដែលក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក បានចុះមកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅកម្ពុជាដោយឥតគិតថ្លៃ ហើយបេសកកម្មលើកទី១១នេះ បានចុះទៅពិនិត្យ ពិគ្រោះព្យាបាលជំងឺ ទៅកាន់រាជធានី-ខេត្តចំនួន៤ គឺទី១. វះកាត់ ព្យាបាលនៅខេត្តសៀមរាប, ទី២. ខេត្តបាត់ដំបង, ទី៣. ខេត្តព្រះសីហនុ និងទី៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ថែទាំសុខភាព និងបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឱ្យមានជំនាញឯកទេស ព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់។

លោកសាស្ត្រាចារ្យ ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រសាសន៍ថា ក្រុមគ្រូពេទ្យឯកទេស នៃប្រទេសទាំងពីរ ធ្វើការពិនិត្យ-ពិគ្រោះ និងព្យាបាលជំងឺ វះកាត់ដោយឆ្លុះឡាប៉ារ៉ូស្តូបពិច (Laparoscopic) វះកាត់ពោះវៀន ឬសដូងបាត បូសអន្ទង់ ដុំពកក វះកាត់កែលំអ ពិការដៃ មុខមាត់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក៏ដូចជាការបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


