ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ឲ្យសមាគមគ្រូបងៀនជូនដំណឹង និងសហការជាមួយអាជ្ញាធរ បើចង់ជួបជុំណាមួយនោះ
មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានណែនាំឲ្យសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ត្រូវជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើខ្លួនចង់រៀបចំការជួបជុំណាមួយនោះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា ជាទូទៅសមាគមគ្រូបងៀនកម្ពុជាឯករាជ្យ មានសិទ្ធិក្នុងការរៀបចំការជួបជុំ និងហែរក្បួនដោយសន្តិវិធីហើយ តែច្បាប់ក៏តម្រូវឲ្យមានការជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។
លោក ជិន ម៉ាលីន លើកឡើងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែមករានេះថា ការជួបជុំ ឬហែរក្បួរបស់សមាគមគ្រូបងៀនកម្ពុជាឯករាជ្យ ពេលខ្លះក៏មានការបង្កប់នូវចេតនាទុច្ចរិតនៅពីក្រោយ ដែលអាចឈានទៅដល់ការញុះញ៉ង់។ ដូច្នេះ ត្រូវតែមានជូនដំណឹង និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់។
លោកថា «ពីព្រោះការជួបជុំ ការហែរក្បួនរបស់គាត់ហ្នឹង ពេលខ្លះក៏មានការបង្កប់នូវចេតនាទុច្ចរិតពីក្រោយហ្នឹងដែរ ដែលអាចឈានទៅដល់ការញុះញង់ ឲ្យមានការស្អប់ខ្ពើម ការញុះញង់ ឲ្យមានភាពចលាចល ឬមួយអំពើហិង្សាក្នុងសង្គម ឬក៏ការបំភ្លើស និងបំភ្លៃព័ត៌មានមួយចំនួនហ្នឹង ដែលអាចនាំឲ្យមានបាតុភាពក្នុងសង្គម ដែលសមត្ថកិច្ចត្រូវមានវិធានការក្នុងការទប់ស្កាត់»។
សេចក្ដីប្រកាសព័ត៌មាន របស់សមាគមគ្រូបងៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣ បានឲ្យដឹងថា សមាគមរបស់ខ្លួន នឹងធ្វើការហែធម្មយាត្រាស្តីពី «សីលធម៌សង្គម» ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយជួបជុំគ្នានៅកន្លែងរូបសំណាកលោកយាយពេញ នៅរាជធានីភ្នំពេញ បន្ទាប់មកនឹងដង្ហែធម្មយាត្រាចេញឆ្ពោះទៅបូជនីយដ្ឋានប្រវត្តិសាស្ត្រលោកឧកញ្ញ៉ា ឃ្លាំង មឿង ខេត្តពោធិ៍សាត់ ហើយមានរៀបចំពិធីសាសនារួចបញ្ចប់កម្មវិធី។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា ការដង្ហែក្បួនធម្មយាត្រានេះ នឹងត្រូវធ្វើឡើងតាមផ្លូវជាតិលេខ ៥ ដោយឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ សេចក្ដីប្រកាសព័ត៌មាន របស់សមាគមគ្រូបងៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ថា ការហែធម្មយាត្រានេះ ក្នុងគោលបំណង លើកកម្ពស់សីលធម៌សង្គម៕
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


