Connect with us

ព័ត៌មានជាតិ

​សម្ដេចតេជោ ហ៊ុន សែន ​មានគម្រោង​សាងសង់​អគារអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី

បានផុស

នៅ

​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​មានគម្រោង​សាងសង់​អគារអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី បានស្នាក់នៅរៀនសូត្រ ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ។

សម្ដេចតេជោ មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើននៅព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣នេះថា «ខ្ញុំកំពុងពិនិត្យ​សាងសង់អន្តេវាសិកនៅទីកន្លែងណាមួយ​បន្ថែមអន្តេវាសិកដែលមានសព្វថ្ងៃនេះ។ ប្រហែលជាយើង​នឹងចាប់ឈានយករៀបចំអន្តេវាសិកសម្រាប់និស្សិតជាស្ត្រី និងនិស្សិតក្រីក្រ បន្ថែមទៀត ខ្ញុំកំពុងពិនិត្យអំពីបញ្ហានេះ បន្ថែមដោយនិស្សិតបរទេស»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អន្តេវាសិកមិនមែនធ្វើតែនៅទីក្រុងភ្នំពេញនោះទេ តាមបណ្ដាខេត្តក៏ត្រូវរៀបចំ គ្រប់សាលាវិទ្យាល័យដែលសម្ដេចបានសាងសង់ចាប់ពីឆ្នាំ ២០១៦​ គឺសម្ដេចតែងតែ​ឱ្យសាង​សង់កន្លែងស្នាក់នៅរបស់គ្រូបង្រៀង និងអគារសិស្សវិទ្យាល័យផងដែរ។

សម្ដេចបញ្ជាក់ថា តាមបណ្ដាខេត្តដែលមានសាកលវិទ្យាល័យ គួរតែត្រូវរៀបចំឱ្យមានអន្តេវាសិកផងដែរ ដើម្បីឱ្យនិស្សិតដែលមកពីតាមភូមិ ស្រុក មានឱកាសស្នាក់នៅរៀនសូត្រ ជាពិសេនិស្សិតជាស្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម