ព័ត៌មានជាតិ
ក្រុមហ៊ុន ព្រូដិនសលសហការជាមួយក្រុមតារា ចម្រៀង កូរ៉េ SuperM ដើម្បីចាប់ផ្ដើមយុទ្ធនាការ “We DO Well Together”
ក្រុមហ៊ុនព្រូដិនសលអាស៊ី (ព្រូដិនសល) កំពុងសហការជាមួយក្រុមតារាចម្រៀងកូរ៉េ (K-pop) ដែលជាក្រុមចម្រៀងដ៏ល្បីឈ្មោះមួយគឺក្រុម SuperM ដើម្បីផ្ដើមយុទ្ធនាការថ្មី “We DO Well Together” ដើម្បីលើកទឹកចិត្តប្រជាជន ក្នុងតំបន់អាស៊ីឲ្យទទួលបានការរស់នៅ ដែលមានសុខភាពល្អ និងប្រកបដោយភាពសប្បាយរីករាយ។

ក្រុមហ៊ុនព្រូដិនសល ពិតជាមានមោទនភាពណាស់ ដែលបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងតំបន់ដំបូងគេបង្អស់ ដែលបានប្រកាសភាពជាដៃគូជាមួយ កំពូលក្រុមតារាចម្រៀងកូរ៉េ SuperM ដែលជាក្រុមមានប្រជាប្រិយភាពខ្ពស់បំផុត។ ក្រុមចម្រៀង SuperM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ដោយផលិតកម្ម SM Entertainment និងផលិតកម្ម Capitol Music Group ដែលមានសមាជិកទាំងអស់ចំនួន ៧ នាក់ មកពីក្រុមចម្រៀងកំពូលៗ និងទទួលបានការស្រលាញ់ពីអ្នកគាំទ្ររាប់លាននាក់ នៅជុំវិញពិភពលោក។ ភាពវិជ្ជមាន និងភាពស្វាហាប់របស់ពួកគេក្នុងវិស័យតន្ត្រី និងការសម្តែង ពិតជាស្របគ្នាជាមួយស្មារតីនៃយុទ្ធនាការ “We DO” របស់ក្រុមហ៊ុន ព្រូដិនសល ដែលនឹងក្លាយជាការជំរុញទឹកចិត្ត និងផ្ដល់ភាពសុទិដ្ឋិនិយម ចំពោះមនុស្សក្នុងជំនាន់បច្ចុប្បន្ន។
លោក Nic Nicandrou នាយកប្រតិបត្តិ ក្រុមហ៊ុន ព្រូដិនសលអាស៊ី មានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសល និងក្រុមចម្រៀង SuperM ចែករំលែកគោលដៅរួមមួយ ដោយយើងចង់លើកកម្ពស់សារៈសំខាន់នៃការរស់នៅប្រកបដោយផាសុកភាព និងមានសុខភាពល្អ ជាពិសេសក្នុងអំឡុងពេលនេះ។ តាមរយៈការសហការនេះ យើងចង់លើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យទទួលបានសុខភាពល្អ តាមរយៈមធ្យោបាយដែលផ្ដល់ភាពវិជ្ជមាន សកម្មភាពរស់រវើក និងភាពសប្បាយរីករាយ ផងដែរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលផ្ដោតលើការជួយមនុស្សគ្រប់រូបឲ្យទទួលបាននូវជីវិតដ៏ប្រសើរក្រុមហ៊ុន ព្រូដិនសល បានជួយអតិថិជនរាប់លាននាក់ នៅក្នុងតំបន់អាស៊ី ដោយផ្ដល់ការការពារផ្នែកសុខភាព និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីពួកគេអាច សម្រេចគោលដៅជីវិតរបស់ពួកគេបាន។

លោក Nicandrou បានបន្ថែមទៀតថា “ក្រុមហ៊ុន ព្រូដិនសល ធ្វើប្រតិបត្តិការលើសពីការផ្តល់ការការពារ ដោយមានផ្ដល់សេវាសុខភាព និងសុខុមាលភាពជាច្រើនផ្នែក ដើម្បីជួយប្រជាជនយើងក្នុងការការពារ និងពន្យារការកើតឡើងនៃជំងឺនានា។ យើងបានជួយប្រជាជនតាមរយៈកម្មវិធីលើទូរសព្ទដៃ Pulse by Prudential ដោយផ្ដល់សេវាកម្ម និងដំណោះស្រាយល្អៗបំផុត ដើម្បីជួយប្រជាជនរស់នៅប្រកបដោយផាសុកភាព និងអាយុវែង។ យុទ្ធនាការចុងក្រោយបំផុតមួយនេះផ្ដោតលើសុខភាព និងសុខុមាលភាព ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការដាក់អតិថិជនជាបេះដូងនៃអាជីវកម្មរបស់យើង”។
ក្រុម SuperM បានឲ្យដឹងថា “ដោយពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមនានា បង្កឡើងដោយជំងឺរាតត្បាតជាសកល ដូចនេះមហិច្ឆតារបស់យើង គឺការចែករំលែកថាមពលវិជ្ជមាន និងជួយមនុស្សឲ្យបានកាន់តែច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យពួកគេទទួលបានមិនត្រឹមតែសុខភាពល្អផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសុខុមាលភាពផ្លូវចិត្តផងដែរ។ យើងចែករំលែកបេសកកម្មរួមជាមួយក្រុមហ៊ុន ព្រូដិនសល ដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងជំរុញសុទិដ្ឋិនិយម នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈយុទ្ធនាការ “We DO Well Together” យើងសូមអំពាវនាវឲ្យមនុស្សគ្រប់គ្នាចូលរួមចែករំលែកថាមពល និងស្មារតីជាមួយយុទ្ធនាការ “We DO” ដើម្បីសម្រេចគោលដៅជីវិតរបស់យើងជាមួយគ្នា។

ក្នុងឆ្នាំ២០២១ ក្រុមហ៊ុនព្រូដិនសល និងក្រុម SuperM នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឲ្យចាប់ផ្ដើមរស់នៅប្រកបដោយផាសុកភាព និងទទួលបានសុខភាពកាន់តែល្អប្រសើរ។ ក្រុមហ៊ុនព្រូដិនសល នឹងប្រកាសព័ត៌មានលម្អិតបន្ថែមទៀត ស្ដីពីសកម្មភាពទាំងអស់នោះ ក្នុងប៉ុន្មានខែខាងមុខនេះ៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


