ព័ត៌មានជាតិ
អ្នកឧកញ៉ា គួច ម៉េងលី ៖ ជនជាតិបរទេស និងខ្មែរនៅតំបន់អឺរ៉ុបខ្លះ មិនទាន់យល់ច្បាស់ពីកម្ពុជានាពេលបច្ចុប្បន្ន
អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា មុននឹងមានដំណើរទស្សនកិច្ច និងការបកស្រាយរបស់លោកនៅអឺរ៉ុប គឺជនជាតិបរទេស និងជនជាតិខ្មែរដែលរស់នៅក្រៅប្រទេស យល់ថា កម្ពុជា ជាប្រទេសអសន្តិសុខ នៅមានសង្គ្រាម និងនៅមានទំនាស់ក្នុងប្រទេសនៅឡើយ។ ប៉ុន្តែ ពួកគេបានផ្លាស់ប្តូរការគិតម្តងទៀត បន្ទាប់ពីលោកបានធ្វើទស្សនកិច្ចនៅទ្វីបអឺរ៉ុប និងជួបសំណេះសំណាលគ្នា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

អ្នកឧកញ៉ា គួច ម៉េងលី មានប្រសាសន៍ថា៖ “ខ្ញុំមានអារម្មណ៍ថា ផ្នត់គំនិតប្រជាជនច្រើន គាត់នៅតែគិតថាប្រទេសខ្មែរយើងមានបញ្ហា នៅមានសង្គ្រាម ទំនាស់ មិនមានសន្តិភាព។ នៅពេលយើងបានចែករំលែកទៅ គេមានភាពភ្ញាក់ផ្អើលខ្លាំង ស្ទើរតែមិនគួរឱ្យជឿ”។

នៅក្នុងជំនួបនោះ អ្នកឧកញ៉ា គួច ម៉េងលី បានពន្យល់បកស្រាយពីបញ្ហាផ្សេងៗនៅក្នុងកម្ពុជា ជាពិសេស នៅពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ រួចផុតពីសង្គ្រាម មានការអភិវឌ្ឍស្ទើរតែគ្រប់វិស័យ និងការស្រឡាញ់បរិស្ថានផ្សេងៗ បានធ្វើឱ្យជនបរទេស និងជនជាតិខ្មែរដែលយល់ច្រឡំមកលើកម្ពុជាមានភាពភ្ញាក់ផ្អើល ផ្លាស់ប្តូរគំនិតរបស់ពួកគេ ហើយក៏មានបំណងចង់មកកម្សាន្តនៅកម្ពុជាផងដែរ។

អ្នកឧកញ៉ា យល់ថា ក្រោយពីមានករណីនេះកើតឡើង បានធ្វើឱ្យលោកដឹងថា កម្ពុជានៅមិនទាន់បានផ្សព្វផ្សាយអំពីខ្លួនឯងទៅកាន់ប្រទេសផ្សេងៗនៅឡើយទេ។ កម្ពុជា ផ្សព្វផ្សាយចំពោះតែពលរដ្ឋខ្មែរដូចគ្នា ដូច្នេះ ជនជាតិបរទេសនៅមិនទាន់ដឹងពីស្ថានភាពល្អប្រសើរបស់កម្ពុជាច្បាស់នៅឡើយទេ។ ទាំងនេះ ក៏ជាហេតុផលមួយដែលកម្ពុជាមិនអាចទាក់ទាញភ្ញៀវទេសចរបានផងដែរ។
អ្នកឧកញ៉ា គួច ម៉េងលី បានសំណូមពរទៅរាជរដ្ឋាភិបាលថា៖ “ខ្ញុំគិតថា បើអាចឱ្យរាជរដ្ឋាភិបាលមានបេសសកម្មទៅក្រៅប្រទេស ក្នុងនាមជាប្រជាជនតំណាង ហើយទៅប្រទេសអភិវឌ្ឍផ្សេងៗដើម្បីផ្សព្វផ្សាយនូវការអភិវឌ្ឍ និងការជឿនលឿន និងដំណើរការសន្តិភាពរបស់ខ្មែរយើង”។

លោកមានភាពសោកស្តាយ និងព្រួយបារម្ភខ្លាំងមែនទែន ដែលប្រជាពលរដ្ឋនៅបរទេសមិនបានដឹងស្ថានភាពក្នុងសង្គមបច្ចុប្បន្ននៅកម្ពុជាថារីកចម្រើនបែបណាខ្លះ ពោល គឺគេដឹងតែពីប្រវត្តិរបស់កម្ពុជាពីមុនប៉ុណ្ណោះ។ ដូច្នេះ ប្រសិនជាមានប្រជាជនតំណាងឱ្យជនជាតិខ្មែរ ក្នុងនាមជាពលរដ្ឋ ធ្វើសិក្ខាសាលា ឬ ជំនួបជាមួយជនជាតិបរទេសតែម្តង ដើម្បីឱ្យពួកគេស្គាល់ខ្មែរកាន់តែច្បាស់។ អ្នកឧកញ៉ា បានបន្ថែមថា បន្ទាប់ពីជនជាតិខ្មែររស់នៅទីនោះ បានស្តាប់ពីការពន្យល់របស់អ្នកឧកញ៉ារួចហើយ បានធ្វើឱ្យពួកគេមានការស្តាយក្រោយចំពោះការគិតអវិជ្ជមានរបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកន្លងមក។ នេះ ធ្វើឱ្យពួកគេមានការនឹករលឹកចំពោះជាតិមាតុភូមិយ៉ាងខ្លាំង។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកឧកញ៉ា គួច ម៉េងលី ទៅកាន់ទ្វីបអឺរ៉ុបនេះ លោកក៏បានប្រាប់ទៅកាន់ទៅសាធារណជនថា ទោះបីជាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍទៅមុខយ៉ាងណាក្តី ក៏ប្រជាជនកម្ពុជាជាង៧០% ស្រឡាញ់បរិស្ថាន និងរស់នៅជាមួយធម្មជាតិ និងពឹងពាក់ធម្មជាតិ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ