ព័ត៌មានជាតិ
អគ្គនាយកដ្ឋានកៅស៊ូ ស្នើម្ចាស់ចម្ការ ៤ចំណុច ជៀសវាងការកើតមានអគ្គីភ័យក្នុងចម្ការ
អគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថា ជារៀងរាល់ឆ្នាំ រដូវកៅស៊ូជ្រុះស្លឹកនឹងចាប់ផ្តើមពីខែ មករា រហូតដល់ចុងខែ កុម្ភៈ។ ក្នុងន័យនេះ ដើម្បីបង្ការគ្រោះអគ្គីភ័យដែលនឹងអាចកើតមានជាយថាហេតុនៅក្នុងចម្ការកៅស៊ូ អគ្គនាយកដ្ឋានកៅស៊ូ បានស្នើដល់ម្ចាស់ចម្ការកៅស៊ូទាំងអស់ យកចិត្តទុកដាក់សម្អាត និងធ្វើផ្លូវភ្លើងក្នុងចម្ការឱ្យបានត្រឹមត្រូវ ដោយអនុវត្ត៤ចំណុច ដូចខាងក្រោម៖

១. កាត់កៅស៊ូ ឬរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការ និងតាមចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរ និងត្រូវប្រមូលទាំងស្លឹកកៅស៊ូ ដែលជ្រុះដាក់គរជាគំនរៗប្រវែង ២៤ម៉ែត្រ លើគ្នាតាមចន្លោះរងកៅស៊ូដាច់ៗពីគ្នា និងត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់។
២. ត្រូវសម្អាតដុតនៅពេលព្រឹកព្រលឹម និងបញ្ឈប់ការដុតនៅវេលាម៉ោង ៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងផ្កាភ្លើងហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ ១០០ភាគរយ ក្រោយពេលឈប់ដុត។
៣. ហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គីភ័យកើតឡើងជាយថាហេតុនៅវេលាយប់។
៤. មិនត្រូវរង់ចាំរហូតដល់ស្លឹកជ្រុះ១០០ភាគរយ ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើកាឡើងជាបីដំណាក់កាល គឺទី១ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ៣០ភាគរយ, ទី២ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ១០០ភាគរយ។

អគ្គនាយកដ្ឋានកៅស៊ូ រំពឹងថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូលរួមអនុវត្តតាមការណែនាំនេះ ឱ្យត្រឹមត្រូវ និងមានប្រសិទ្ធភាព៕



-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


