ព័ត៌មានជាតិ
គយប្រមូលចំណូលកើនឡើងជាង ១៨ភាគរយ ស្មើជិត ២៧០០លានដុល្លារក្នុងឆ្នាំ ២០២២
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានប្រមាណ ២ ៦៩០,៥ លានដុល្លារ កើនឡើងប្រមាណ ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចំណូលដែលប្រមូលបានមានជិត១១ពាន់ប៊ីលានរៀល ស្មើនឹងប្រមាណជាង ២៦៩០ លានដុល្លារអាមេរិក គឺសម្រេចបានជិត១០៥ ភាគរយនៃផែនការដែលបានកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។ ក្នុងនោះការប្រមូលពីអាករលើតម្លៃបន្ថែមបានជាង ៤១៦៩ ប៊ីលានរៀល ជិត៣៨ ភាគរយ នៃចំណូលសរុប, អាករពិសេសជាង ៤១៥១ ប៊ីលានរៀល ត្រូវនឹង ៣៧ ភាគរយ, ពន្ធគយ ២០៨៧ ប៊ីលានរៀល ត្រូវនឹង ១៩ ភាគរយ, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈជាង ៣៦៧ ប៊ីលានរៀល ត្រូវនឹងជាង ៣ ភាគរយ, អាករនាំចេញ និងកម្រៃផ្សេងៗមានចំនួនជាង ២២៣ ប៊ីលានរៀល ត្រូវនឹង ២ ភាគរយនៃចំណូលសរុប។

លោក គុណ ញឹម ថ្លែងបែបនេះ នៅក្នុងពិធីបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆ្នាំ២០២២ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ចំណូលតាមក្រុមទំនិញ លើយានយន្ត និងគ្រឿងចក្របានចំនួន ៥០៧៨ ប៊ីលានរៀល ត្រូវនឹងជាង ៤៦ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះជាង ៣០៣២ ប៊ីលានរៀល ត្រូវនឹងជាង២៧ភាគរយ, ផលិតផលតេលសិលា ២២៣៨ ប៊ីលានរៀល ត្រូវនឹងជាង២០ភា គរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនជាង ៦៤៩ ប៊ីលានរៀល ត្រូវនឹងជិត៦ភាគរយ នៃចំណូលសរុប។
ចំណែកការធ្វើពាណិជ្ជកម្មក្រៅប្រទេស នៅក្នុងឆ្នាំ២០២២, ទំហំពាណិជ្ជកម្មនាំចូលមានចំនួនជាង ២៥ ពាន់លានដុល្លារ កើនឡើងប្រមាណជិត១២ភាគរយធៀបនឹងឆ្នាំ២០២១ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗរួមមាន យានយន្តនិងគ្រឿងចក្រ, ផលិតផលតេលសិលា, វត្ថុធាតុដើម និងគ្រឿងម៉ាស៊ីនបម្រើដ ល់គម្រោងវិនិយោគ, គ្រឿងសំណង់, គ្រឿងឧបភោគ-បរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ដោយឡែកទំហំពាណិជ្ជកម្មនាំចេញមានចំនួនជាង ២២ពាន់លានដុល្លារ កើនឡើងជាង១៦ភាគរយធៀបនឹងឆ្នាំ ២០២១ ក្នុងនោះផលិតផលកាត់ដេរកំណើនជាង១៤ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ មា នដូចជា គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិច គ្រឿងប ន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត មានកំណើនជាង២៦ភាគរយ និងកសិផលមានកំណើនជាង៦ភាគរយផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ធាតុចូលបន្ថែមដូច្នេះថា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារក្នុងពេលខាងមុខ អគ្គនាយករដ្ឋដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបន្តខិតខំប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល និងពិនិត្យឡើងវិញនូវគោលនយោបាយនិងធ្វើវិចារណកម្មពន្ធនិងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕



-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?