ព័ត៌មានជាតិ
ស្រុកចំនួនពីរក្នុងខេត្តកំពង់ចាម មានការដាំដុះទុរេនច្រើនជាងគេ
ខេត្តកំពង់ចាមមានស្រុកចំនួនពីរ ដែលពលរដ្ឋដាំដុះដំណាំទុរេនច្រើនជាងគេ។
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម លើកឡើងនៅក្នុងសន្និសីទជោគជ័យរយៈពេល ៥ ឆ្នាំរបស់រដ្ឋបាលខេត្តដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកាលពីសប្ដាហ៍មុននេះថា ក្នុងខេត្តកំពង់ចាមដំណាំទុរេនត្រូវបានដាំដុះលើផ្ទៃដីចំនួន ៨៤២ ហិកតា ដែលផ្ដល់ផលជាង ៥ ពាន់តោន។

លោកលើកឡើងថា ដំណាំទុរេនដាំដុះច្រើនមាននៅស្រុកស្ទឹងត្រង់ និងនៅស្រុកចំការលើ ខណៈនៅតំបន់ផ្សេងទៀតមានការដាំដុះតិចតួចប៉ុណ្ណោះ។
ក្រៅពីទុរេនខេត្តកំពង់ចាមក៏មានដាំដុះដំណាំផ្សេងទៀតដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរជាដើម។ លោក ស៊ឹម ថាវីរៈ បន្ថែម។

សក្តានុពលខេត្តកំពង់ចាមពឹងផ្អែកលើវិស័យចំនួន ៣ មាន កសិកម្ម សេវាកម្ម និងឧស្សាហកម្ម។ វិស័យកសិកម្មរួមចំណែកជាង ៤១ % នៃសេដ្ឋកិច្ចខេត្តកំពង់ចាម។ ដំណាំសក្ដានុពលរបស់ខេត្តមានស្រូវ និងកៅស៊ូ ខណៈដំណាំកៅស៊ូជាដំណាំកសិឧស្សាហកម្មដ៏សំខាន់មួយ ដែលមកដល់ពេលនេះត្រូវបានដាំដុះនៅលើផ្ទៃដីជាង ៣៣ ម៉ឺនហិកតា។
ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមស្មើ ៦.៧% នៃសេដ្ឋកិច្ចជាតិសរុប។ ចំណូលសម្រាប់មនុស្សម្នាក់ៗមានចំនួន ១ ៥៩២ ដុល្លារ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


