ព័ត៌មានជាតិ
ធនាគារ SME បានផ្តល់ឥណទានជាង ៥០លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យមជាង ២០០ សហគ្រាស
ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) ដែលជាធនាគារបង្កើតដោយរាជរដ្ឋាភិបាល បានផ្តល់ឥណទានដោយផ្ទាល់ ជូនដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣១សហគ្រាសនៅកម្ពុជា ក្នុងទឹកប្រាក់ឥណទាន សរុបប្រមាណជា ៥៣.៤ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០២២ ដើម្បីជួយសហគ្រាសទាំងនេះយកទៅស្តារ និងពង្រីកអាជីវកម្មខ្លួន។

ក្នុងចំណោមកម្ចីទាំងនេះ បានផ្តល់ដល់សហគ្រិនជាស្រ្តីចំនួន ៦២សហគ្រាស និងសហគ្រិនជាបុរសចំនួន១៦៩ សហគ្រាស។
សម្រាប់គម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និង ទី២ ដែលដែលបានបញ្ចប់ដោយជោគជ័យ នាពេលកន្លងទៅ បានផ្តល់ការគាំទ្រដល់សហគ្រាសសរុបចំនួន ២ ៧៤៥ ស្មើនឹងទំហំទឹកប្រាក់សរុប ៣៤០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នារវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។
ជាមួយគ្នានេះ SME Bank បានអភិវឌ្ឍផលិតផលឥណទានដោយផ្ទាល់ចំនួនពីរបន្ថែមទៀត គឺគម្រោងហិរញ្ញប្បទានមិនមានទ្រព្យធានា (Unsecured Loan) និងឥណទានវិបារូបណ៍ (Overdraft Facility) និងបានអនុវត្តបន្ថែមមុខងារក្នុងប្រព័ន្ធធនាគារស្នូលដូចជា៖ តភ្ជាប់ប្រព័ន្ធសេវាផ្ទេរប្រាក់រហ័សរបស់ ធនាគារជាតិ នៃកម្ពុជា (FAST 2.0) សម្រាប់ ប្រាក់រៀល និងដុល្លារអាមេរិក ជាមួយ ២៧ ធនាគារសមាជិក បន្ថែមមុខងារផ្ដល់មូលប្បទានប័ត្រសាច់ប្រាក់ (Banker Cheque), ការប្ដូរប្រាក់ជាដើម។ មិនតែប៉ុណ្ណោះ ធនាគារក៏បានបង្កើននូវចំនួនបុគ្គលិកជាបន្តបន្ទាប់ដែលរហូតមកដល់ដំណាច់ឆ្នាំ២០២២ មានចំនួនបុគ្គលិកសរុបចំនួន ១៣៦ នាក់។

SME Bank បាននិងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ នូវចំនួនទឹកប្រាក់សរុប ១៥០ លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២២ បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្មស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន ២៩២ ដែលមានទំហំឥណទានសរុបប្រមាណជា ៤២ លានដុល្លារអាមេរិក។
នេះបើតាមទិន្នន័យបង្ហាញនៅក្នុង «សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣» ធ្វើឡើងនាពេលថ្មីៗនេះ។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ជាធនាគារគោលនយោបាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការធនាគារ ពីធនាគារជាតិ នៃកម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


