ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតកែលំអរឆ្នេរព្រែកកំពត ត្រៀមទទួលព្រឹត្តិការណ៍ស៊ីហ្គេម
អាជ្ញាធរខេត្តកំពត បាន និងកំពុងរៀបចំខឿន និងក្រាលការ៉ូឡាថ្មីនៅតាមបណ្តោយឆ្នេរព្រែកកំពត ឱ្យមានភាពប្រសើរឡើងវិញ ដោយមានការជួសជុលកែលម្អស្ទើរទាំងស្រុង ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខណៈខេត្តកំំពតនឹងធ្វើជាម្ចាស់ផ្ទះលើវិញ្ញាសា ទ្រីយ៉ាត្លុង មានដូចជា ហែលទឹក ជិះកង់ និងរត់ប្រណាំង។

លោក ឃុត ឧសភា នាយករដ្ឋបាលខេត្តកំពត បានប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា រដ្ឋបាលខេត្តនឹងដកខឿនការ៉ូឡាចាស់ដោយផ្លាស់មកថ្មក្រានីត ព្រមទាំងប្ដូរដើមស្រល់ទ្រុឌទ្រោមចាស់ៗ ជំនួសដោយដើមឈើថ្មីៗ។

លោកនាយករដ្ឋបាលខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា នេះជាគម្រោងដែលធ្វើឱ្យទីក្រុងកំពត ជាទីក្រុងធម្មជាតិ មានភាពល្អប្រសើរឡើង ដើម្បីបំពេញតម្រូវការ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តបន្ថែម តាមរយៈការកែលម្អតាមបណ្តោយឆ្នេរព្រែកខេត្តកំពត និងបង្កើតទីតាំងឆ្នេរកម្សាន្តថ្មីផ្សេងៗទៀត។

កន្លងទៅភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួនបានមករត់ហាត់ប្រាណ និងដើរលំហែកាយនៅតាមបណ្ដោយឆ្នេរព្រែកកំពត ជាការជំរុញវិស័យទេសចរណ៍នៅក្រុងកំពតថែមមួយកម្រិតទៀត។

គួរបញ្ជាក់ថា ដំណើរកម្ពុជាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។ SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទ៖ សឹង រ៉ាត់
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


