ព័ត៌មានជាតិ
លោក ឡាំ សុភ័ក្រ ៖ ក្រោយជួសជុលប្រាសាទតុបខាងលិចរួច នឹងជួសជុលខឿនវិហារខាងមុខប្រាសាទបន្តទៀត
លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បញ្ជាក់ថា ក្រោយពីជួសជុលប្រាង្គកណ្ដាល នៃប្រាសាទតុបខាងលិចនេះរួចរាល់ នឹងធ្វើការជួសជុលខឿនវិហារខាងមុខប្រាសាទជាបន្តទៀត។

បើយោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ឲ្យដឹងថា អាជ្ញាធរជាតិអប្សរា គ្រោងបញ្ចប់ការងារជួសជុលប្រាសាទតុបខាងលិច នាពេលដ៏ខ្លីខាងមុខ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្ដាល នៃប្រាសាទតុបខាងលិច ឲ្យរួចរាល់ក្នុងអំឡុងពេល ៤ ឬ ៥ ខែ ខាងមុខ។

ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សទី ១០ មួយនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំ ត្រូវបាត់បង់ និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត ៩០ ភាគរយហើយ។

ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី ២ ឡើងវិញ ដែលជាផ្នែកចុងក្រោយ នៃការងារ គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។

បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឲ្យដឹងថា «បន្ទាប់ពីការជួសជុលប្រាង្គកណ្ដាលនេះរួចរាល់ យើងនឹងធ្វើការជួសជុល ខឿនវិហារខាងមុខប្រាសាទបន្តទៀត»។
សូមជម្រាបថា ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងបរិវេណក្រុងអង្គរធំ (ទិសនិរតីប្រាសាទបាយ័ន) ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា មានតួប្រាង្គចំនួន ៣ ឈរនៅលើខឿនតែមួយ បែរមុខទៅទិសខាងកើត។
ប្រាសាទនេះ គេយល់ថា កសាងនៅសតវត្សទី ១០ ប៉ុន្តែប្រាសាទទាំងមូលដែលឃើញក្នុងពេលសព្វថ្ងៃ គឺមានការកែបន្ថែមបន្ថយបន្តពីរូបរាងដើម ធ្វើឡើងចាប់ពីសតវត្សទី ១៣-១៧៕
អត្ថបទ ៖ ពិសី











-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


